ទើសចិត្តពេក! សុខ សីឡាលីន ប្រតិកម្មខ្លាំង ចំពោះបុគ្គលប៉ិនខាង រិះ.គន់ រូបរាងអ្នកដ៏ទៃ

//s9.kh1.co/71/7135bfa73b93271c0025762697ebebb859a94f02.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ចូលចិត្ត យករូបរាង សម្រស់ មុខមាត់ អ្នកដ៏ទៃ​ មករិះគន់លេងសើច មានអី សុខ សីឡាលីន ទ្រាំមិនបានចេញមកប្រតិកម្មបែបនេះ។

ភ្នំពេញ​៖ ជាការពិត បច្ចុប្បន្នយើងសង្គេតឃើញថាមនុស្សចូលចិត្តប្រើប្រាស់បណ្ដាញសង្គម ដើម្បីជាការប្រាស្រ័យទាក់ទងគ្នាយ៉ាងពេញនិយម មិនតែប៉ុណ្ណោះ សូម្បីតែការបញ្ចេញមតិមិនថា ល្អឬអាក្រក់ក៏យកបណ្ដាញសង្គមជាទីប្រឹក្សាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នា មនុស្សខ្លះអាចនិងយកប្រពន្ធផ្សព្វផ្សាយជាប្រយោជន៍ក្នុងការបញ្ចេញមតិ ក៏ដូចជាផ្តល់នូវអ្វីល្អចែករំលែកនៅលើប្រព័ន្ធអនឡាញ ប៉ុន្តែផ្ទុយទៅវិញ មួយចំនួនបែរជាអគតិ គ្មានសិលធម៌ អាងតែមានទូរស័ព្ទក្នុងដៃបែរជា យកបណ្ដាញសង្គមដើម្បីតែរិះគន់ ជាន់ពន្លិច ជាពិសេសនោះគឺ ចូលចិត្តលេងសើចទៅលើរូបរាងអ្នកដ៏ទៃ ចូលលក្ខណៈមើលងាយទៅលើសម្រស់អ្នកដែលមានសូវស្អាត អាចនិយាយបានថាBully ទៅលើរូបរាងកាយ មុខមាត់របស់អ្នកដ៏ទៃទៅវិញ។

ទន្ទឹមនឹងនេះ ក្រោយពីសង្គេតឃើញមួយរយៈនេះមានរឿងរ៉ាវបែបនេះច្រើន ស្រាប់តែ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស​ កញ្ញា សុខ សីឡាលីន បានចេញមកប្រតិកម្មខ្លាំងៗបែបនេះថា៖

សុជីវធម៌ សីលធម៌ធ្លាក់ចុះខ្លាំង នាបច្ចប្បន្ន ដោយសារបុគ្គមួយចំនួន មានតែទូរសព្ទក្នុងដៃ ចុចសរសេរខមិន ដោយគ្មានឆ្លងកាត់ការគិតពិចារណាអោយបានវែងឆ្ងាយ គន់ ជាន់ពន្លិច ហើយ មើលងាយគេ ដោយអត់សីលធម៌ (Bully)មនុស្សមុខមាត់បែបណាសំខាន់លើចិត្ត គំនិត សីលធម៌ និងគុណធម៌ #ខ្លួនអ្នកមិនល្អគ្រប់ទេ យកល្អយកពេលមើលអំពីខ្លួនឯងវិញល្អជាង  (អ្នកខមិនបែបនោះ)

សារ សុខ សីឡាលីន

សូមទស្សនារូបភាពខាងក្រោម៖

សារ សុខ សីឡាលីន
សារ សុខ សីឡាលីន
សារ សុខ សីឡាលីន
សារ សុខ សីឡាលីន
សារ សុខ សីឡាលីន
សារ សុខ សីឡាលីន
សារ សុខ សីឡាលីន
សារ សុខ សីឡាលីន
សារ សុខ សីឡាលីន
សារ សុខ សីឡាលីន
សុខ សីឡាលីន
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T