ភ្នំពេញ៖ រឿងភាគខ្មែររឿង «រាជនីភូមិគ្រឹះ» ដែលកំពុងតែដំណើរការថត បើទោះបីជាមិនទាន់ចាក់បញ្ចាំងក្តី ក៏ប៉ុន្តែរឿងមួយនេះ មានភាពល្បីល្បាញ និងមានអ្នកគាំទ្រ ទន្ទឹងរង់ចាំរួចស្រេចទៅហើយ។

ដោយឡែក នាពេលម្សិលមិញនេះ អ្នកដឹកនាំប្រចាំផលិតកម្មរស្មីហង្សមាស លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿងភាគមួយនេះផ្ទាល់នោះ បានបង្ហោះរូបលោកជាមួយនឹងតួស្រីអប្សរា មុខសម្នាក់ ដែលធ្វើឲ្យមហាជន ងឿងឆ្ងល់ថា តើអប្សរាដែលលោកថតជាមួយនោះ ជាអ្នកណា ព្រោះថា ការផាត់មុខរបស់តួស្រីម្នាក់នោះ មានសភាពសខ្លាំងពេក ដែលមើលមិនស្គាល់ថាជាអ្នកណានោះទេ។

យ៉ាងណាមិញ បើយោងតាមមតិ របស់មហាជនខ្លះ បាននិយាយថា អប្សរានោះគឺជា តួឯកស្រី កញ្ញា សុគន្ធ និសា នៅក្នុងរឿង «រាជនីភូមិគ្រឹះ» នេះតែម្តង ឯមហាជនខ្លះទៀត នៅតែមានចម្ងល់ថា តើតួអប្សរាម្នាក់នេះគឺជាអ្នកណា ដដែល៕

ប្រិយមិត្តអ្នកអាន សាកទាយមើលថាតួស្រីអប្សរាម្នាក់នេះ គឺជាអ្នកណា? 

ទាយមើលថា អប្សរានេះជាអ្នកណា?
រូបភាពក្រុមការងារថតរឿង «រាជនីភូមិគ្រឹះ»
រូបភាពក្រុមការងារថតរឿង «រាជនីភូមិគ្រឹះ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា