ភ្នំពេញ៖ តារាសម្តែងដែលមាន ប្រជាប្រិយភាពខ្លាំង កញ្ញា ឌុច លីដា កំពុងតែមមាញឹកជាមួយ ការងារសិល្បៈរបស់នាង ហើយថែមទាំងនាពេលថ្មីៗនេះ នាងទើបតែបើកហាងគុយទាវមួយ ដែលមានឈ្មោះថា «គុយទាវឡាំឌួយ» ដែលមានអ្នកគាំទ្រច្រើនមែនទែន។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុន អ្នកលេងបណ្តាញសង្គម មានភាពភ្ញាក់ផ្អើល នៅពេលដែលឃើញវីដេអូមួយ របស់កញ្ញា ឌុច លីដា ស្រវឹងជោគខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះ នាងបានក្តួតចំកណ្តាលមុខ មិត្តភក្តិរបស់នាងថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីបានមើលវីដេអូនោះចប់ ទើបទស្សនិកជន ដឹងថានេះគ្រាន់តែជា ការសម្តែងរបស់នាងតែប៉ុណ្ណោះ ឯចំណែកអ្នកគាំទ្ររបស់នាង បានសរសើរថានាងពិតជាសម្តែងសមមែនទែន ក្នុងឈុតមួយនេះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទីពីរហើយ ដែលកញ្ញា ឌុច លីដា បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ភ័យបុកពោះដូច្នេះ  ព្រោះការសម្តែងរបស់នាង គឺពិតជាល្អខ្លាំងណាស់៕ 

កញ្ញា ឌុច លីដា
កញ្ញា ឌុច លីដាក្អួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា