រៀបការមានកូនរួចពិតមែន ម៉ាក់ៗទាំងនេះ នៅរក្សាតំណែងដើរតួឯកក្នុងរឿង

//s9.kh1.co/ff/ff8abfe71004056c11e5f7b827bc77655185e9ba.jpeg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២២ ២ល្ងាច · មួយឆ្នាំមុន

មានកូនរួច មិនប្រាកដថាមិនអាចដើរតួឯកមិនបានឯណា មើលតែម៉ាក់ទាំងនេះចុះ នៅរក្សាតំណែងតួឯកបានដដែល។

កម្សាន្ត៖ ពិតណាស់ បច្ចុប្បន្នវិស័យភាពយន្តខ្មែរ កាន់តែរីកចម្រើនជាលំដាប់ ហើយទទួលបានការគាំទ្រ និងទទួលបានការសរសើរពីមហាជនច្រើនផងដែរ។ លើសពីនេះទៅទៀត បើនិយាយដល់សិល្បករ សិល្បការិនីខ្មែរ ពិតជាមានសមត្ថភាព និងទេពកោសល្យអាចសម្ដែង បានយ៉ាងល្អថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត បើក្រឡេកទៅមើលតារាស្រី ដែលនិយមដើរជាតួឯកក្នុងរឿង គេដឹងថាមានតារាមួយចំនួនបានរៀបការ ហើយថែមទាំងមានកូនរួចផងដែរ។ ប៉ុន្តែតារាស្រីទាំងនោះ នៅតែអាចក្ដាប់និងរក្សាតំណែងតួឯកបានដដែល។ ដោយបច្ចុប្បន្នអ្នកម៉ាក់សម័យថ្មីទាំងនោះ កាន់តែមមាញឹកជាមួយការងារថតរឿង សឹងគ្មានពេលទំនេរនោះទេ។ ហើយម៉ាក់ៗដែលមានកូន នៅតែដើរតួឯកក្នុងរឿងនោះមានដូចជា៖ 

១៖ អ្នកនាង ឌុច លីដា

អ្នកនាង ឌុច លីដា ជាតារាសម្ដែងស្រីឆ្នើមម្នាក់ អាចសម្ដែងបានគ្រប់ទម្រង់ គួរឲ្យសរសើរ។ ក្រោយសម្រាលកូនរួច នាងនៅតែទទួលការងារថតខ្សែភាពយន្ត ហើយតួដែលនាងតែងតែសម្ដែងគឺដើរជាតួឯកជានិច្ច។

អ្នកនាង ឌុច លីដា
អ្នកនាង ឌុច លីដា
អ្នកនាង ឌុច លីដា
អ្នកនាង ឌុច លីដា

២៖ អ្នកនាង គង់ ចាន់ស្រីមុំ

អាចនិយាយបានថា តារាសម្ដែង និងពិធីការិនីអ្នកនាង គង់ ចាន់ ស្រីមុំ នាងធ្លាប់ឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំ។ ប៉ុន្តែក្រោយនាងចូលសិល្បៈវិញ នាងនៅទទូលបានការងារច្រើនតែម្ដង ហើយថ្មីៗនេះនាងទទួលថតរឿង ដែលនាងត្រូវដើរជាតួឯកផងដែរ។ 

អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ

៣៖ អ្នកនាង សិទ្ធី នីកា 

អ្នកម៉ាក់វ័យក្មេង អ្នកនាង សិទ្ធី នីកា ជាតារាសម្ដែងស្រីដែលទទួលបានការចាប់អារម្មណ៍ច្រើនពីហ្វេន។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ពេលមុន និងក្រោយសម្រាលកូនរួច នាងនៅតែសម្ដែងដើរជាតួឯកដដែល។ 

អ្នកនាង សិទ្ធី នីកា
អ្នកនាង សិទ្ធី នីកា
អ្នកនាង សិទ្ធី នីកា 
អ្នកនាង សិទ្ធី នីកា 
ឌុច លីដាគង់ ចាន់ស្រីមុំសិទ្ធី នីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T