វៀតណាម៖ នៅពេលនេះ ការប្រកួត Miss Grand International 2017 ដែលប្រារព្ធឡើងនៅប្រទេសវៀតណាម បានចប់សព្វគ្រប់អស់ហើយ។ ឯចំណែកម្ចាស់ មកុដ Miss Grand International វិញ បានធ្លាក់ទៅលើ បវរកញ្ញាមកពីប្រទេស Peru ផងដែរ។

ទោះបីជាបវរកញ្ញាដែលតំណាងប្រទេសកម្ពុជាយើង មិនបានជាប់ជ័យលាភីជា បវរកញ្ញា Miss Grand International ក្តី ប៉ុន្តែនាងក៏ទទួលបាន ពានរង្វាន់ប្រជាប្រិយភាព Grand Pageant’s Choice Award ដែរ។​ ទាំងនេះដោយសារតែស្រីគា ទទួលបានការLike នឹងShareច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ជាក់ស្តែង បើក្រឡេកមកមើលចំណាប់អារម្មណ៍របស់កញ្ញា ខ្លឹម ស្រីគាវិញ នាងមិនមានការអាក់អន់ស្រពន់ចិត្ត ពេលដែលនាងមិនបានទទួល ជ័យលាភីនោះទេ ប៉ុន្តែនាងពិតជារំភើបស្ទើរតែស្រក់ទឹកភ្នែក នៅពេលដែលរូបនាង ទទួលបានពានប្រជាប្រិយភាពមួយនេះ។

ជាមួយគ្នានេះ កញ្ញា ខ្លឹម ស្រីគា បានបញ្ចេញអារម្មណ៍ យ៉ាងរំភើបរបស់នាងថា៖ “នាងពិតជាសប្បាយរីករាយមែនទែន ពេលដែលបានទទួលពានមួយនេះ ទៅប្រទេសកម្ពុជាវិញ។ ហើយនាងពិតជាអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្ររូបនាងរហូតមក”។

យ៉ាងណាមិញ នេះគឺជាមោទនភាព និងជាមុខមាត់របស់ប្រទេសយើង ដែលកញ្ញា ស្រីគា អាចទទួលបាន ពានរង្វាន់ប្រជាប្រិយភាពមួយនេះ៕ 

កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា