(ភ្នំពេញ)៖ តារាកំប្លែងពូកែវោហារស័ព្ទ អ្នកនាង ស្រែង សុកាដា ហៅ នាងខ្ញុង បន្ទាប់ពីបានសាងចំណងស្នេហ៍ ជាមួយនឹងអ្នកសិល្បៈដូចគ្នា គឺតារាកំប្លែងនាយកៃដ ធ្វើជាប្ដីរួចមក គេសង្កេតឃើញថា អ្នកមេម៉ាយចាយរាងអ្នកនាងខ្ញុង កាន់តែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន ដោយគ្រប់ពេលដែលនាងទៅណាមកណា គឺតែងតែមានភាពលេចធ្លោ តាមរយៈការតុបតែងខ្លួន មិនចាញ់ក្រមុំនោះឡើយ។

ជាក់ស្ដែង ថ្មីៗនេះ អ្នកនាងខ្ញុងបានថតឈុតកូនក្រមុំ ឲ្យសម្អាងការមួយ ជាមួយនឹងនាយកៃដ ដែលមើលទៅហាក់ដូចជាក្មេងប្លែក និង ស្រស់ស្អាត ដូចជានារីទើបតែគ្រងឈុតរៀបការ ជាលើកដំបូងអ៊ឹចឹង។ ម្យ៉ាងវិញទៀត គេសង្កេតឃើញថា អ្នកនាងខ្ញុង ពេលគ្រងឈុតកូនក្រមុំ ពិតជាស័ក្តិសមជាភរិយា របស់នាយកៃដខ្លាំង ដោយក្នុងនោះ មានមហាជនបានលាន់មាត់សរសើរ ដល់គូស្នេហ៍ថ្មីថ្មោងមួយនេះថា ពេលគ្រងឈុតកូនក្រមុំកូនកម្លោះ គឺស្រស់ស្អាតប្លែក ថែមទាំងមាននាយកៃដ ជាស្វាមីឈរឱបចង្កេះពីក្រោយ ពិតជាផ្អែមល្ហែមមែនទែន។

គួរបញ្ជាក់ថា អ្នកនាងខ្ញុង បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា អ្នកនាងមានភាពជោគជ័យខ្លាំង លើវិស័យសិល្បៈជាអាជីពតារាកំប្លែង ព្រមទាំងមានការមមាញឹកខ្លាំង នៅក្នុងវិស័យផ្នែកសិល្បៈ ជាហេតុជំរុញឲ្យអ្នកនាងក្លាយជាម្ចាស់ផ្ទះស្រី នៅក្នុងវីឡាដ៏ស្រស់ស្អាតមួយល្វែង៕

អ្នកនាងខ្ញុង ស្អាតប្លែក ពេល​គ្រង​ឈុត​កូនក្រមុំ ជាមួយ នាយកៃដ ជាម្ចាស់ស្នេហ៍
អ្នកនាងខ្ញុង ស្អាតប្លែក ពេល​គ្រង​ឈុត​កូនក្រមុំ ជាមួយ នាយកៃដ ជាម្ចាស់ស្នេហ៍
អ្នកនាងខ្ញុង ស្អាតប្លែក ពេល​គ្រង​ឈុត​កូនក្រមុំ ជាមួយ នាយកៃដ ជាម្ចាស់ស្នេហ៍
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង