(ភ្នំពេញ)៖ តារាចម្រៀង យក់ ឋិតរដ្ឋា ត្រូវបានគេដឹងថា ជាតារាចម្រៀងមួយដួង ដែលមានទឹកដមសំនៀងពីរោះ ផ្អែមល្ហែម ពូកែដាក់មនោសញ្ចេតនា ធ្វើឲ្យអុ្នកស្ដាប់អណ្ដែងអណ្ដូង ទៅតាមអត្ថន័យនៃបទចម្រៀង។ បន្ទាប់ពីអ្នកនាង យក់ ឋិតរដ្ឋា បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងអតីតតារាចម្រៀងប្រុស លោក ឃុំ ប៉ុណ្ណាដែត រួចមក អ្នកនាងបានភ្ជាប់និស្ស័យនឹងគ្នា ដោយទទួលបានចំណងដៃកូនប្រុស ដ៏គួរឲ្យស្រឡាញ់ចំនួន២រូប ដែលពេញរូបពេញរាង និងមានរូបឆោមសង្ហាដូចជាឪពុក របស់ពួកគេអ៊ឹចឹង។

យ៉ាងណាមិញ គូស្វាមីភរិយាមួយនេះ គេសង្កេតឃើញថា មិនសូវបង្ហាញឲ្យមហាជន បានដឹងពីជីវិតឯកជននោះទេ ជាពិសេសរាល់ពេលមានកម្មវិធីខួបកំណើត ឬជប់លៀងជាដើម។ ដោយឡែក នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៧ កន្លងទៅ ជាថ្ងៃកំណើតកូនប្រុសច្បង ស្រាប់តែ អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងមានការរៀបចំពិធី ខួបកំណើតឲ្យកូនប្រុសច្បងយ៉ាងសាមញ្ញ ប៉ុន្តែមើលទៅហាក់បីដូចជា មានន័យខ្លាំងណាស់។

ក្នុងនោះ អ្នកនាងបានសរសេរ នៅគណនីហ្វេសប៊ុកថា «Happy Birthday សំណព្វចិត្តម៉ាក់ ! សូមឲ្យណប់ចិត្តសុខភាពល្អរៀនពូកែ ហើយមានអនាគតល្អ ជួបតែមនុស្សល្អក្នុងជីវិត រហូតតទៅណាកូន ស្រឡាណាស់ម្ចាស់ជីវិតម៉ាក់ទាំងពីរ!»។

តាមរយៈសារមួយនេះ បង្កប់នូវអត្ថន័យយ៉ាងធំធេង បើទោះបីជាតារាចម្រៀងស្រី ប្រចាំផលិតកម្មថោន អ្នកនាង យក់ ឋិតរដ្ឋា កំពុងមមាញឹកនឹងវិស័យសិល្បៈ ប៉ុន្តែអ្នកនាងអាចឆ្លៀតពេលវេលាផ្ទាល់ខ្លួន ដើម្បីរៀបចំពិធីកំណើតឲ្យកូនប្រុសបែបសាមញ្ញ ដោយបង្ហាញយ៉ាងច្បាស់ ពីទំហំនៃក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះបុត្ររបស់ខ្លួន ។

គួរបញ្ជាក់ថា អ្នកនាង យក់ ឋិតរដ្ឋា បច្ចុប្បន្ននេះ កំពុងក្ដោបក្ដាប់វិស័យសិល្បៈបានយ៉ាងពេញៗដៃ ដោយបញ្ចេញចម្រៀងថ្មីៗជាច្រើនបទ ចំណែកឯស្វាមីរបស់អ្នកនាង បានផ្អាកពីវិស័យសិល្បៈ ងាកទៅចាប់អារម្មណ៍លើវិស័យជំនួញ ទៅវិញ៕

យក់ ឋិតរដ្ឋា រៀបចំ​ខួបកំណើត ឲ្យ​កូនប្រុសច្បង​​​​យ៉ាង​សាមញ្ញ ប៉ុន្តែ​ពោរពេញ​ដោយ​អត្ថន័យ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា