ភ្នំពេញ៖ ការស្លាប់របស់តារាចម្រៀង សាន ស្រីឡៃ បានធ្វើឲ្យអ្នកគាំទ្រមានភាពតក់ស្លុត និងក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ មិត្តៗរួមសិល្បៈជាច្រើន មានការសោកស្តាយ យ៉ាងខ្លាំងដែល មនុស្សល្អដូច ស្រីឡៃ បានចាកឆ្ងាយ ទាំងវ័យក្មេងដូច្នោះ។

ជាការពិតណាស់ បន្ទាប់ពី ស្រីឡៃ បានចែកស្លាប់ទៅ បានបន្សល់នូវកូនតូចៗពីរនាក់ ដែលមិនទាន់ដឹងក្តី ជាមួយនឹងម្តាយដ៏កម្សត់ម្នាក់។

ជាមួយរឿងដែលគួរឲ្យសង្វេគជាងនេះទៅទៀតនោះគឺ តារារូបនេះជាអតីត បេក្ខភាពការប្រលងចម្រៀង The Voice Cambodia ជាមួយគ្នានេះផងដែរ ក៏មានអ្នកគាំទ្របាន បញ្ចេញវីដេអូរបស់ស្រីឡៃ នៅពេលឡើងប្រលង ដោយរៀបរាប់ប្រាប់ទៅម្តាយ ទាំងទឹកភ្នែកនៅលើឆាកដ៏ធំ។

នៅក្នុងវីដេអូនោះផងដែរ ស្រីឡៃ បានផ្តាំទៅកាន់ម្តាយដែលឈឺនៅឯផ្ទះ ថានឹងត្រូវតែតស៊ូជាមួយនាង ហើយនាង នឹងតស៊ូដើម្បីគ្រួសារទាំងអស់ អ្នកនាងបានបន្តទៀតទាំងទឹកភ្នែកថា នាងនឹងខំប្រឹងប្រែង ដើម្បីគ្រួសារនឹងផ្លាស់ប្តូរជីវភាពការរស់នៅ ក៏ប៉ុន្តែអ្វីៗក៏ត្រូវបានបញ្ចប់ក្នុងរយៈពេលដ៏ខ្លី៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា 

អ្នកនាងសាន ស្រីឡៃ កាលនៅរស់
អ្នកនាងសាន ស្រីឡៃ កាលនៅរស់
អ្នកនាងសាន ស្រីឡៃ កាលនៅរស់
អ្នកនាងសាន ស្រីឡៃ កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ