ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង និងជាម្ចាស់ផលិតកម្ម Galaxy បានប្រកាសបើកជំនួញវ៉ាល់លានដុល្លារ ក្នុងគម្រោងសង់បុរីវីឡាកូនកាន់រាប់រយល្វែងដាក់លក់ កាលពីថ្ងៃទី១៨ តុលា។ តែអ្វីដែលគេចាប់អារម្មណ៍គឺលោកប្រកាសជូនកាកបាទក្រហមកម្ពុជាចំនួន ១០០លានរៀល និងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៥០លានរៀល ដើម្បីធ្វើជាកាដូក្នុងពិធីប្រកាសបើកនូវផ្ទះគំរូរបស់លោកដែលជំនួញទ្រង់ទ្រាយធំ។

ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ

លោកឡេង ណាវ៉ាត់ត្រា បានថ្លែងបញ្ជាក់ក្នុងពិធីបើកសម្ពោធផ្ទះគំរូរបស់វីឡាកូនកាត់ឡេងណាវ៉ាត់ត្រា ស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធីផ្លូវវេងស្រេងថា បើទោះជាលោកមានសំណាងបានក្លាយជាម្ចាស់សំណង់បុរីដែលមានដើមទុនរហូតដល់រាប់លានដុល្លារ និងមានការរវល់ជាងមុនលើមុខជំនួញ ក៏លោកនៅតែប្រកាន់ជំហររឿង និងផលិតបទចម្រៀងជាពិសេសគឺ Original Song ធ្វើអោយផលិតកម្ម Galaxy របស់លោកបន្តសកម្មភាពនៅក្នុងសិល្បៈនោះដែរ ដោយសារតែនោះគឺជាមុខជំនួញដែលលោកចូលចិត្តតាំងពីពេលដែលលោកនៅធ្វើជាពលករនៅក្នុងប្រទេសកូរ៉េ។ លោកនិយាយថាលោកនឹងរកអ្នកមានសមត្ថភាពអោយដឹកនាំផលិតកម្មរបស់លោកក្នុងពេលដែលលោកមមាញឹកនឹងមុខជំនួញបើកលក់ដីឡូតិ៍ និងសង់វីឡាកូនកាត់ដាក់លក់នៅក្នុងពេលនេះ ដោយមិនអោយផលិតកម្មមិនមានសកម្មភាព ហើយស្ងាត់មិនមានស្នាដៃថ្មីៗនោះទេ។ មកទល់ពេលនេះលោកថាផលិតកម្ម Galaxy បានផលិតបទចម្រៀងជាច្រើនដោយមានទាំងបទប្រភេទចម្លងសាច់ភ្លេងពីជំនាន់ដើម និងបទ Original Song ផង ដោយក្នុងនោះក៏មានភាពយន្តមួយរឿងក្រោមចំណងជើងថា«កំពូលល្ងង់នៅអាស៊ី»វាយលុកទីផ្សារផងដែរ។ លោកមានគម្រោងផលិតរឿង និងបទចម្រៀងល្អបន្ថែមទៀត បើទោះជាការផលិតភាពយន្ត និងផលិតចម្រៀងកន្លងមក មិនអាចអោយលោកទទួលផលចំណេញណាមួយ។ លោកថាសិល្បៈគឺលោកស្រឡាញ់ ហើយលោកក៏មិនខ្វល់ពីការចំណាយនោះដែរ សំខាន់អោយលោកតែអាចផលិតរឿង និងបទចម្រៀងដែលមានគុណភាពដូចដែលមហាជនធ្លាប់បានទទួលស្គាល់គឺលោកអស់ចិត្តហើយ។

នៅក្នុងពិធីសម្ពោធលក់វីឡាកូនកាត់ចំនួនជាង២០០ ល្វែងស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធី ផ្លូវវ៉េងស្រេងនោះ លោកក៏បានប្រកាសបរិច្ចាគចំនួន ១០០លានរៀលជូនដល់កាកបាទក្រហមកម្ពុជា និង៥០លានរៀលបន្ថែមទៀត ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដោយលោកនឹងពាំនាំទឹកប្រាក់ទាំំងនេះយកទៅប្រគល់ជូនក្នុងពេលខាងមុខ។ ក្នុងនោះលោក ក៏បានប្រកាសថាក្នុងចំណោមវីឡាកូនកាត់របស់លោកចំនួនជាង ១០០ល្វែង ដែលជាគម្រោងធំក៏នឹង ប្រកាសបញ្ចុះតម្លៃចំនួន៥ពាន់ដុល្លារភ្លាមៗសម្រាប់អតិថិជនរយៈពេល ១០ថ្ងៃ ក្រោយពីលោកប្រកាសលក់នោះផងដែរ។ លោកថាក្នុងចំណោមផ្ទះសរុបទាំងជាង ២០០ល្វែងបុរីរបស់លោកលក់អស់ជាង១០០ល្វែងហើយ ដោយក្រុមហ៊ុនវីឡាកូនកាត់ឡេងណាវ៉ាត់ត្រារបស់លោក នឹងបន្តបើកគម្រោងថ្មីនោះនៅក្បែរបន្ទាប់ទៀតក្នុងពេលខាងមុខ។ លោកថាខ្លួនប្រកាសលក់វីឡាកូនកាត់កម្ពស់ ២ជាន់ ត្រឹមតែតម្លៃ២៩០០ទៅជាង៣ម៉ឺនប៉ុណ្ណោះ ដើម្បីជួយសម្រួលដល់អ្នកខ្វះខាត អោយមានលទ្ធភាពមានផ្ទះរស់នៅ ខណៈដែលបុរីរបស់លោកក៏ពង្រឹងគុណភាពជាធំ បើទោះជាបានដាក់លក់ក្នុងតម្លៃធូរថ្លៃជាងគេ៕

ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ
ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ
ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ
ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ
ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ
ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ
ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ
ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ
ឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡេង ណាវ៉ាត់ត្រា