ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨នេះ នៅក្នុងកម្មវិធីហង្សមាស ព័ត៌មានពេលព្រឹក វគ្គ៣ មានការ ចូលរួមផ្តល់បទសម្ភាសន៍ ពីអតីតCoach The Voice Kids Cambodia រដូវកាលទី១ កញ្ញា សុគន្ធ និសា និង កូនក្រុមរបស់នាង ដែលជាប់វគ្គចុងក្រោយគឺ កុមារី ឃុយ ម៉ីហៀង និង កុមារី ណូ ឈូស៊ីវហេង ផងដែរ។

ទាក់ទងនឹងការផ្តល់បទសម្ភាសន៍នេះផងដែរ លោកមាស ឬទ្ធី ដែលជាពិធីករ នៅក្នុងកម្មវិធីនេះ បានសួរសំនួរមួយ ដែលមហាជនងឿងឆ្ងល់ជាយូរមកហើយ អំពីបញ្ហាដែលនាង មិនជ្រើសរើស អ៊ុក សុវណ្ណារី ឲ្យទៅវគ្គបន្ត ។

ចំពោះចម្លើយរបស់ កញ្ញា សុគន្ធ និសា នាងបាននិយាយថា មូលហេតុដែលនាងធ្វើដូច្នេះគឺ “ដោយសារ នាងគិតទៅលើ ការហ្វឹកហាត់ សមត្ថភាព និង ភាពឆ្លាតរបស់ កូនក្រុម” ។ នាងបានបន្តថា “នាងដឹងច្បាស់អំពីសមត្ថភាព កូនក្រុមរបស់នាងម្នាក់ៗ ព្រោះនាង ជាអ្នកបង្ហាត់ពួកគេ តាំងពីវគ្គBattle Round មក ។ សម្លេងរបស់ សុវណ្ណារី និង ស៊ីវហេង គឺមានស្ទីលផ្សេងៗគ្នា ដោយគ្រាន់តែស៊ីវហេង សម្លេងនៅក្មេងជាងតែប៉ុណ្ណោះ ។ មួយវិញទៀត នាងដឹងច្បាស់ថាសម្លេងរបស់សុវណ្ណារីល្អ ប៉ុន្តែនាងគិតទៅលើ ការសម្តែង និង ភាពប៉ិនប្រសប់ នៅលើឆាក ថាតើមួយណាមានភាពទាក់ទាញជាង ហើយនាងក៍សង្ឃឹមថាមហាជន នឹងយល់ចំពោះរឿងនេះ” ។

ទាំងនេះគឺជា ការបកស្រាយអំពីមូលហេតុរបស់នាង ចំពោះបញ្ហាដែល ជាចម្ងល់របស់មហាជន ។ បន្ទាប់ពីការបកស្រាយរួចមក ក៏មានមហាជនមួយចំនួន យល់ស្របនឹងការបកស្រាយមួយនេះដែរ ហើយថែមទាំងមានមហាជន ខ្លះនិយាយថា បើសិនជាសុវណ្ណារី មានភាពទាក់ទាញ និង មានអ្នកគាំទ្រច្រើនដូចពេលនាងធ្លាក់នោះ នាងច្បាស់ជាជាប់ដោយសារVote តាំងពីវគ្គLive show សប្តាហ៍ទីមួយបាត់ទៅហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង