រាជធានភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស LX៤៧០ សង្ស័យ​ងោក​មួយភាំង ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស RX៣៣០ ដែល​ចត​នៅ​មុខ​ផ្ទះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង បាន​តារាចំរៀង លោក ទិ​ត្យ វិច្ឆិកា ជួយ​សម្របសម្រួល។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២៨២ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨Eo ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AH-១៣២៧ ឈប់​ចត​នៅ​មុខ​ផ្ទះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​ដល់​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​មិនដឹង​ថា ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ បាន​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស LX៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-៧២៧៨ តាម​បណ្តោយ​ផ្លូវ​២៨២ ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​តែ​នៅ​ម្តុំ​នោះ​មិន​មាន​ភ្លើង​បំភ្លឺ​ផ្លូវ ហើយ​ម្ចាស់​រថយន្ត​សង្ស័យ​ងោក​មួយភាំង បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​ដែល​ចត​ទុក​ចោល បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បាក់​កញ្ចក់​មុខ​ខាងស្តាំ និង​កំ​ពឹត​ទ្វារ​មុខ​ខាងស្តាំ រីឯ​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ហើប​កាង​ខាងស្តាំ​បន្តិចបន្តួច តែ​ជជែក​គ្នា​ជាង​១​ម៉ោង នៅ​តែ​មិន​ត្រូវ​គ្នា ។

ក្រោយ​ពេល​កើតហេតុ មាន​តារាចំរៀង​គឺ លោក ទិ​ត្យ វិច្ឆិកា ធ្វើ​ដំណើរ​ឆ្លងកាត់ ក៏​ប្រទះ​ឃើញ​រថយន្ត​ដែល​គាត់​ស្គាល់​ផង​នោះ ក៏​បាន​ជួយ​សម្របសម្រួល ដោយ​មុន​ដំបូង​ខាង​រថយន្ត​ឡិច​ស៊ី​ស RX៣៣០ គាត់​ទាមទារ​សំណង​ចំនួន​៤,០០០​ដុល្លារ ប៉ុន្តែ​សមត្ថកិច្ច និង​លោក ទិ​ត្យ វិច្ឆិកា ជួយ​និយាយ​ផង​នោះ ក៏​ចុះ​នៅ​សល់​តែ​១,២០០​ដុល្លារ ហើយ​ខាង​រថយន្ត​ឡិច​ស៊ី​ស RX៣៣០ យល់​ព្រមយក​សំណង​១,២០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស LX៤៧០ សង្ស័យ​ងោក​មួយភាំង ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស RX៣៣០ ដែល​ចត​នៅ​មុខ​ផ្ទះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង បាន​តារាចំរៀង លោក ទិ​ត្យ វិច្ឆិកា ជួយ​សម្របសម្រួល

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា