ភ្នំពេញ៖ អតីតបេក្ខភាព The Voice Kids Cambodia កុមារី ឃុយ ម៉ីហៀង ដែលប្រិយមិត្ត បានជ្រាបច្បាស់ហើយថា កុមារីសម្លេងស្រទន់ម្នាក់នេះ មានជីវភាពគ្រួសារ ក្រលំបាកខ្លាំង ដោយម្តាយរបស់នាង ប្រកបមុខរបរ លក់នំក្រូចបន្តិចបន្តួច និងរើសអេតចាយ ដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ ។

ជារឿងមួយ ដ៍គួរឲ្យសោកស្តាយ ដែល កុមារីម្នាក់នេះ មិនអាចដណ្តើម យកជ័យលាភី ពីកម្មវិធី The Voice Kids Cambodia រដូវកាលទី១នេះបាន។

យ៉ាងណាមិញ នាពេលម្សិលមិញនេះ មានរឿងមួយដ៍គួរឲ្យភ្ញាក់ផ្អើលសម្រាប់ កុមារី ម៉ីហៀង គឺនាងនឹងអាចទទួលបាន អាហាររូបករណ៍ ពីសាលាឯកជនមួយកន្លែង បើសិនជានាងព្រមទទួល។ បើយោងតាមគណនី ហ្វេសប៊ុករបស់បុរសម្នាក់ បានបង្ហោះថា៖ «ចង់ជួបកុមារីម្នាក់នេះ។ បើសិនជានាងចង់រៀននៅសាលាវ៉េស្ទឡាញ ពួកយើងនឹងទទួលនាងឲ្យរៀនហ្វ្រី រហូតដល់ថ្នាក់ទី ១២»។

នេះគឺជារឿងដ៍រំភើប និងជាឱកាសដ៍ល្អមួយ សម្រាប់ម៉ីហៀង ដែលអាចឲ្យនាង បានសិក្សាដោយមិន បាច់ចំណាយថវិកាអ្វីទាំងអស់ ។ ទោះជាយ៉ាងណាក្តី យើងមិនទាន់បានទទួល ព័ត៌មានជាក់លាក់ណាមួយ ថានាងនឹងព្រមទទួល យកអាហាររូបករណ៍ ដើម្បីសិក្សានៅសាលាឯកជនមួយនេះ នៅទ្បើយនោះទេ៕  

ឃុយ ម៉ីហៀង
សាររបស់បុរសម្នាក់ដែលឲ្យអាហាររូបរណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង