ភ្នំពេញ៖ ជើងខ្លាំងប្រចាំThe Voice Kids Cambodia គឺកុមារាពេជ្រ ថៃ ដែលជាម្ចាស់ពាននោះ ដោយសារតែ សមត្ថភាពពីធម្មជាតិ ជាមួយនឹងសម្លេងរបស់ប្អូនមានទឹកដម បូករួមជាមួយកាយវិការ ការនិយាយស្តី ភាពគួរឲ្យស្រលាញ់ បានឲ្យពេជ្រ ថៃ មានអ្នកគាំទ្រ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។

យ៉ាងណាមិញ ពេជ្រ ថៃ ជាក្មេងដ៏កម្សត់ម្នាក់ ដែលរស់នៅជាមួយនឹងជីដូន តាំងតែពីតូច ដែលពេជ្រ ថៃ តែងតែហៅថា (ម៉ែចាស់) ព្រោះឪពុកម្តាយរបស់ប្អូន បានឃ្លាតឆ្ងាយពីប្អូនប្រុស ទៅធ្វើការរកប្រាក់ នៅឯប្រទេសថៃ ៥ទៅ៦ឆ្នាំទើបបានជួបជាមួយនឹងអ្នកម្តាយម្តង។

ចាប់តាំងពីប្អូនបានឡើងនៅក្នុងកម្មវិធី The voice Kids Cambodia មកក៏ឃើញមានអ្នកគាំទ្រជាច្រើន។

ក្នុងនោះ តើប្រិយមិត្ត ដែលចាប់អារម្មណ៍ដែលទេថា ពេជ្រ ថៃ​ ជាក្មេងម្នាក់ អាចនិយាយបានថា មានសំណាងជាងគេ ក្នុងចំណោមក្មេងលំបាកផ្សេង។​ ចង់ដឹងមានសំណាងអ្វីខ្លះ?

១) គ្រាន់តែពេជ្រ ថៃ​ ជាប់ក្នុងវគ្គដំបូង រូបគេបានក្លាយជា កូនធម៌ របស់ឧកញ៉ាមួយរូប ដោយពេលនោះ លោកឧកញ៉ា បានចេញថ្លៃធ្វើដំណើរឲ្យមួយចប់ និងមានជូនជាសម្ភារៈមួយចំនួនទៀតដូចជា កុំព្យូទ័រយួរដៃ កង់ ថវិការខ្លះៗ និងរបស់របរផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ឧកញ៉ា ក៏បានផ្តល់ក្តីស្រលាញ់​អោបថើប ទៅកាន់ពេជ្រ ថៃផងដែរ។

២) មិនបានប៉ុន្មានផង ក៏មានសាលាឯកជនដ៏ទំនើបមួយ បានប្រកាសថា នឹងឲ្យពេជ្រ ថៃ រៀនដោយមិនចាំបាច់បង់ប្រាក់ នៅពេល ពេជ្រ ថៃ ពេញរូបពេញរាង។

៣) ហើយនៅចុងបញ្ចប់ ពេជ្រ ថៃក៏ជាប់ជ័យលាភី បានរង្វាន់រហូតទៅដល់ ជាង៣ម៉ឺនដុល្លារ​៖

ទី១៖ ទឹកប្រាក់៣០០០ដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ទី២៖ ទឹកប្រាក់១០លានរៀល និង១៥០០ដុល្លារ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា

ទី៣៖ ទឹកប្រាក់១០០លានរៀល ពីស្ថានីយ៍ទូរទស្សន៍ហង្សមាស

និងបានដើរកម្សាន្ត នៅប្រទេសជប៉ុនថែមទៀត៕

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?

ប្អូនប្រុសពេជ្រ ថៃ និង Coach ព្រាប សុវត្ថិ
ប្អូនប្រុសពេជ្រ ថៃ និង Coach ព្រាប សុវត្ថិ
ប្អូនប្រុសពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ