ភ្នំពេញ៖ កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ គឺជាតារាមួយរូបដែល អាចឈរជើងបានយូរជាងគេ  បើទោះបីជារូបលោកមានអាយុច្រើន យ៉ាងណាក្តី ក៍ប្រជាប្រិយភាពរបស់លោក មិនដែលធ្លាក់ចុះនោះទេ ។

ប្រិយមិត្តដែលជាអ្នកគាំទ្រលោក ព្រាប សុវត្ថិ តែងតែដឹងច្បាស់ហើយថា តារាចម្រៀងរូបនេះ មានទឹកដមសម្លេង ពិរោះ និង អាចច្រៀងបទចម្រៀងបានគ្រប់ប្រភេទ  ទោះបីជាបទនោះពិបាកប៉ុណ្ណាក៍ដោយ។ 

ប៉ុន្តែអ្នកគាំទ្ររូបលោក មួយចំនួនប្រហែលជា មិនដឹងទេថា តារាសម្លេងខ្ពស់ម្នាក់នេះ អាចច្រៀងបទចម្រៀង ជាភាសាដទៃបាន ហើយលោកអាចច្រៀងយ៉ាងល្អថែមទៀតផង។

យ៉ាងណាមិញ នៅក្នុងទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូមួយ របស់លោក ព្រាប សុវត្ថិ ពេលដែលលោក ទៅសម្តែងនៅឯប្រទេសថៃ។ នៅពេលនោះ រូបលោកបានច្រៀងចម្រៀង មួយបទជាភាសាថៃ ហើយលោកច្រៀងបានយ៉ាងរលូន និងមានអ្នកគាំទ្រច្រើនមែនទែន៕

ប្រភព៖ Leakhena Furniture សង្ហារឹមខ្មែរល្អប្រណិត

តោះស្តាប់ទាំងអស់គ្នា​៖

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ