ភ្នំពេញ៖ កំពូលតារាកំប្លែងជើងចាស់ នាយ កុយ និង នាយ ក្រឹម ត្រូវបានប្រជាជនកម្ពុជា ចាត់ទុកលោកទាំងពីរថា ជាដៃគូកំប្លែងដ៏សាកសម និងស៊ីសង្វាក់គ្នាបំផុត រាល់ពេលដែលលោកទាំងពីរ ប៉ះគ្នានៅលើវេទិកាម្តងៗ លោកតែងតែធ្វើឲ្យ ទស្សនិកជនគ្រប់គ្នាសើចសប្បាយ ជាមួយនឹងពាក្យសម្តី កាយវិការក្រមិចក្រមើម និងបង្កប់ទៅដោយអត្ថន័យអប់រំជានិច្ច។ 

ជាការពិតណាស់ រយៈពេលជាច្រើនឆ្នាំហើយ ដែលខានបានឃើញ កំពូលតារាកំប្លែងទាំងពីរដួងនេះ ចាប់ដៃគ្នាសម្តែងនៅលើវេទិនាទៀត ដោយសារតែ វ័យរបស់លោកកាន់តែទៅមុខ ទុកតួនាទីឲ្យតារាកំប្លែងជំនាន់ក្រោយ ជាអ្នកបន្តតួនាទី បម្រើអារម្មណ៍ដល់ទស្សនិកជនវិញម្តង។ ប៉ុន្តែមិនថាយ៉ាងណា សម្តី និង ភាពកំប្លែង ក៏នៅតែមិនអាចជំនួសតំណែង របស់កំពូលតារាកំប្លែងទាំងពីរដួងនេះបានឡើយ។

ដោយឡែក អ្វីដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តនោះ គឺកាលពីថ្មីៗនេះ កំពូលតារាកំប្លែង នាយ កុយ និងនាយ ក្រឹម ក៏បានវិលមកចាប់ដៃគូគ្នាសម្តែងជាថ្មីម្តងទៀត នៅក្នុងកម្មវិធីប្រគុំតន្រ្តីចុងសប្តាហ៍មួយរបស់ ទូរទស្សន៍ អាស៊ីអាគ្នេយ៍។

តួយ៉ាង ការប៉ះគ្នាជាថ្មីរបស់កំពូលតារាកំប្លែងមួយគូនេះ នៅតែអាចធ្វើឲ្យទស្សនិកជន សើចកម្សាន្តសប្បាយ មិនចេះជិនណាយ ជាមួយនឹង ពាក្យសម្តីកាយវិការក្រមិចក្រមើម បែបកំប្លែងដ៏ប៉ិនប្រសប់ នៅក្នុងវិស័យកំប្លែងរាប់សិបឆ្នាំមកនេះ៕

កុំឲ្យខាតពេលយូរ តោះមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ