ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃកន្លងផុតមកនេះ មានកម្មវិធីសប្បុរសធម៌ដំបូងគេរបស់ តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ដែលគេតែងតែហៅថា G-Devith នោះ មានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។

បើងាកមកមើលស្ទីលតែងខ្លួនរបស់ ដេវីត វិញគឺស្រស់សង្ហា គួរឲ្យចាប់អារម្មណ៍ មែនទែន ជាមួយនឹងសក់ពណ៌ក្រហម បូករួមនឹង ការស្លៀកពាក់ ដែលធ្វើឲ្យហ្វេនមួយចំនួនស្មានតែតារាកូរ៉េ ដែលមានឈ្មោះថា G-Dragon ទៀតផង។

ជាក់ស្តែង ហ្វេនរបស់ដេវីតមួយរូប បានបង្ហោះរូបពីរសន្លឹករបស់ ដេវីត នៅក្នុងកម្មវិធី ដែលបានភ្ជាប់ជាមួយសារដ៏ខ្លីមួយថា៖ «រូបភាព2សន្លឹកនេះដែលធ្វើឲ្យញ៉ុមមើលG-Devithច្រលំថាG-Dragon»។

តាមរយៈរូបភាពទាំងនេះ មានទស្សនិកជនជាច្រើន ក៏បានបញ្ចេញនូវមតិ ដោយពួកគេថា ពិតជាដូចមែន ហើយអ្នកខ្លះទៀតក៏បានថាមិនដូចនោះទេ៕

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?

សារដែលអ្នកគាំទ្របានបង្ហោះ
តារាចម្រៀង ងួន ចាន់ដេវីត ហៅ G-Devith
តារាចម្រៀង ងួន ចាន់ដេវីត ហៅ G-Devith
តារាចម្រៀង ងួន ចាន់ដេវីត ហៅ G-Devith
តារាចម្រៀង ងួន ចាន់ដេវីត ហៅ G-Devith
តារាចម្រៀង ងួន ចាន់ដេវីត ហៅ G-Devith
តារាចម្រៀង ងួន ចាន់ដេវីត ហៅ G-Devith
តារាចម្រៀង ងួន ចាន់ដេវីត ហៅ G-Devith
តារាកូរ៉េ G-Dragon
តារាកូរ៉េ G-Dragon
មតិរបស់អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត