ភ្នំពេញ៖ កាលពីម្សិលមិញនេះ ការកម្មវិធីសប្បុរសធម៌ដំបូងបង្អស់របស់ តារារ៉េប ជីដេវីត បានប្រារព្ធទៅយ៉ាងរលូន និងទទួលបានជោគជ័យបំផុត ដោយមានអ្នកគាំទ្ររាប់ពាន់នាក់ ទិញសំបុត្រចូលរួមទស្សនា។

ជាការពិតណាស់ កម្មវិធីលើកដំបូងរបស់តារារ៉េបរូបនេះ បានចាប់ចិត្តអ្នកគាំទ្រជាខ្លាំង ជាពិសេសនោះ គឺត្រង់ការសម្តែងShow របស់លោក ជីដេវីតផ្ទាល់តែម្តង ដោយមានទាំងឈុតសម្តែងរន្ធត់ញាក់សាច់ និងរាំកន្ត្រាក់អារម្មណ៍ បូកបញ្ចូលគ្នា ញុំាងឲ្យកម្មវីធីទាំងមូលរឹតតែមានភាពសប្បាយរីករាយ និងចងចាំមិនអាចបំភ្លេចបានតែម្តង។

ជាក់ស្តែង ក្រោយពីកម្មវិធីរបស់លោក ដេវីត ត្រូវបានបញ្ចប់ ក្នុងនោះគេសង្កេតឃើញ មានអ្នកគាំទ្រមួយរូប បានសរសេរសារបង្ហាញពីអារម្មណ៍ពិត ពេលចូលរួមក្នុងកម្មវិធីមួយនេះ ដោយក្នុងសារនោះមានអត្ថន័យដូចខាងក្រោម៖

« មតិខ្លះៗទៅលើ G-Fund by G-Devith៖

១) ទាំងពីដើរចូលក្នុងHall មានមនុស្សពីរបីនាក់រត់មកប្រាប់ថា បងសំបុត្រនេះអង្គុយណាអីណា ខ្លាចអត់ឃើញកន្លែងអង្គុយ

២) ពីshow មួយទៅ show មួយមិនឪ្យអ្នកមើលធុញ

៣) អត់ដាច់ភ្លើងពេលសម្តែង

៤) show មួយ ដែលព្រឺសម្បុរគ្រប់គ្នាដល់នាំគ្នាសួរគ្នាថា កំពុងមើលកុនរឿងខ្មោចមែន ធ្វើបានល្អណាស់បងខ្មោច តែក៏អាណិតដែលហូបភ្លើងផងជូតឆាកផង អាចទាក់ទងថតAnnabelle បាន

៥)  មើលគាត់សម្តែងដូចមើល G-dragon ចឹង

៦. show bos jj គ្មានអ្វីនិយាយល្អខ្លាំង តែអាណិតអ្នករាំណាស់ ហក់ផង ហែកផង ឃើញថាចេញពីខ្លួនអស់ហើយ ធ្វើបានល្អណាស់បងបង

៧) ពិធីករ ពិធីការិនីល្អណាស់បងវោហាណាស់

៨) 8$ សម្រាប់ G fund មិនស្តាយទេ» 

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត