ភ្នំពេញ៖ តារាចម្រៀង លោក ព្រាប សុវត្ថិ ធ្វើឲ្យអ្នកគាំទ្រស្ញប់ស្ញែង នឹងលោកខ្លាំងមែនទែន ក៏ព្រោះតែលោកជាកំពូលតារាចម្រៀងកម្ពុជាមួយរូប ដែលអាចឈរជើងបានយូរប្រមាណជា២០ឆ្នាំ  ល្បីរន្ទឺមិនសាប់រលាប បើទោះបីជាមានរលកក្រោយមកជាបន្តបន្ទាប់ក៏ដោយ។

ជាការពិតណាស់ ភាពល្បីល្បាញទាំងនេះ គឺកើតឡើងដោយសារតែ សមត្ថភាពទេពកោសល្យទឹកដមសម្លេងរបស់លោក ដោយអ្នកគាំទ្រចាប់អារម្មណ៍ឃើញថា ចាប់តាំងពីចូលប្រឡូកសិល្បៈដំបូង រហូតមកដល់បច្ចុប្បន្ន សម្លេងរបស់កំពូលតារាចម្រៀងរូបនេះ មិនមានការផ្លាស់ប្តូរ ឬក៏អន់ថយជាងមុនឡើយ គឺលោកនៅតែអាចថែរក្សាសម្លេង បានយ៉ាងពិរោះមិនប្រែប្រួល បើទោះបីជាពេលវេលា កាន់តែដើរទៅមុខហើយយ៉ាងណាក្តី។

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ

ជាក់ស្តែង គឺដូចជាវីដេអូខាងក្រោម ដែលលោកបានឡើងច្រៀងនៅលើឆាក ប្រមាណជា២០ឆ្នាំមុននេះ គឺបានបង្ហាញឲ្យឃើញពីទឹកដមសម្លេង និងកាយវិការរស់រស់វើករបស់លោក បើទោះបីជា កាលពីជំនាន់នោះ ឧបករណ៍និងបច្ចេកទេស នៅមិនទាន់បានភាពជឿនលឿន ដូចសម័យបច្ចុប្បន្ននេះយ៉ាងណាក្តី ប៉ុន្តែលោកព្រាប សុវត្ថិ នៅតែអាចបន្តកេរ្តិ៍ឈ្មោះបានដល់បច្ចុប្បន្ននេះ៕  

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ
កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយា
កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ