ភ្នំពេញ៖ តារាចម្រៀងរ៉េបវ័យក្មេង សម្លេងពិរោះលោក ងួន ចាន់ដេវីត កំពុងតែទទួលបានការគាំទ្រខ្លាំងពីស្រទាប់មិត្តៗយុវវ័យ ស្របពេលទីផ្សារសិល្បៈចម្រៀងរ៉េបខ្មែរយើងកំពុងរីកចម្រើនជាលំដាប់។

ភាពប៉ិនប្រសព្វ ក្នុងការច្រៀង អមនិងស្នាដៃអ្នកនិពន្ធរបស់លោកផ្ទាល់ បានធ្វើឲ្យអ្នកគាំទ្រលួចសរសើរពីសមត្ថភាពមួយនេះ មិនដាច់ពីមាត់នោះទេ។

លើសពីនេះ រាល់បទចម្រៀងរបស់កម្លោះសង្ហាមួយនេះ តែងតែមានចង្វាក់ភ្លេងថ្មីប្លែកជានិច្ច ដូចជាបទ«Red Boy» ដែលក្រុមហ៊ុនហង្សមាសបានបង្ហោះក្នុងបណ្ដាញសង្គម(Youtube) មិនថាសាច់ភ្លេង អត្ថន័យ និងទឹកដមសម្លេងនោះទេ ដេវីត ពិតជាបកស្រាយបានយ៉ាងល្អ ពិសេសបទភ្លេងបែបនេះជាចង្វាក់ដែលត្រូវចិត្ត របស់យុវវ័យយើងនាពេលបច្ចុប្បន្នទៀតផង៕ 

ចង់ដឹងបទថ្មីរបស់ ដេវីត ឡូយយ៉ាងណា? តោះស្ដាប់ទាំងអស់គ្នា!

តារាចម្រៀងរ៉េប ដួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត