ខេត្តកណ្តាលៈ រថយន្តកូរ៉ូឡាជ្រុលចង្កូតទៅបុក ម៉ូតូសង់សេ១២៥ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ រីឯរថយន្ត និងម៉ូតូប៉ើងធ្លាក់ចូលទឹកប្រឡាយកាលពីវេលាម៉ោង ១២ និង៣០នាទីយប់ ឈាន ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ភូមិបូរីកម្មករ ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ទី១. ឈ្មោះ ប៉ុន ភារក្ស ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាកម្មករ និងទី២. ឈ្មោះ ស៊ន ភារម្យ ភេទប្រុសអាយុ ១៨ឆ្នាំមានមុខរបរជាកម្មករ អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌កាប់ស្ទាំង ពាក់ស្លាកលេខកំពង់ស្ពឺ 1A-4487 ជនរងគ្រោះ ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះសម្រាកព្យាបាលនៅគ្លីនិកឯកជនក្នុងស្រុក។ រីឯរថយន្តបង្កហេតុ វិញម៉ាកកូរ៉ូឡាពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-3320 អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះ  នោះទេ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់។

មន្រ្តីនគរបាលដដែលនេះ បានបន្តថា មុនពេលកើតរថយន្ត និងម៉ូតូបើកបរស្របទិសគ្នាពីកើតឆ្ពោះទៅ លិច លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្ត ក៏ជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងប៉ើងធ្លាក់ ចូលប្រឡាយទឹកស្អុយក្បែរផ្លូវទាំងកណ្តាលអាធ្រាត្រ បង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែអ្នកបើកបររថយន្ត បន្ទាប់ពីកើតហេតុបានចាកចេញពីរថយន្តគេចខ្លួនបាត់បន្សល់ទុលតែរថយន្តចោលនៅកន្លែងកើត។

ចំណែកឯអ្នកបើកបរម៉ូតូទាំងពីរនាក់រង របួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជនក្នុង ស្រុក រីឯម៉ូតូ និងរថយន្តត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បី រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]