បុរសវ័យក្មេងម្នាក់ដែលមាន អាយុ ២១ឆ្នាំ កំពុងតែជាប់ចោទ ពីបទសម្លាប់ស្រ្ដីម្នាក់ និងច្រកសាកសពនាង ដាក់ចូលក្នុងវ៉ាលី យោងទៅតាមសារព័ត៌មានរបស់ The Daily Telegraph ។

យ៉ាងណាមិញ បុរសនេះត្រូវបានគេស្គាល់ឈ្មោះថា Daniel Stani Reginald បានសម្លាប់និស្សិតស្រីម្នាក់ដែលជាជនជាតិឥណ្ឌា និងមានឈ្មោះថា Tosha Thakkar ។ តាមការសើុបអង្កេត បានឲ្យដឹងថា Reginald ជាអ្នករស់នៅក្នុងតំបន់តែមួយជាមួយ នឹងនារីរងគ្រោះ ក្នុងស៊ីដនី ប្រទេសអូស្រ្ដាលី ដែលជាទីកន្លែងដែលនាង កំពុងបន្ដការសិក្សា និងស្នាក់នៅ ហើយនារីនេះត្រូបានបាត់ខ្លួន ដោយគ្មានមូលហេតុ ដែលធ្វើឲ្យមិត្ដភិក្ដរបស់នាង តាមរកនាងគ្រប់ទីកន្លែង។

បន្ទាប់ពីមានការបាត់ខ្លួននេះ ក៏មានអ្នកសាងសង់ការដ្ឋានម្នាក់ បានប្រទះឃើញវ៉ាលីដែល មានសាកសពនារីនេះ  ដែលវ៉ាលីនេះត្រូវបានគេបោះចោល នៅក្នុងបឹងមួយ ដែលស្ថិតនៅក្នុងសួនកម្សាន្ដ Meadowbank ។ ចំពោះលទ្ធផលនៃការកាត់ក្ដី នេះទៅជាយ៉ាងណា ពុំទាន់មាននរណាម្នាក់ដឹងច្បាស់នោះទេ ព្រោះតុលាការនឹងកាត់ក្ដីនេះ នៅឆ្នាំក្រោយ ហើយមូលហេតុពិតប្រាកដនៃ ការសម្លាប់នេះក៏មិនទាន់មានបញ្ជាក់ផងដែរ។

តើប្រិយមិត្ដយល់យ៉ាងណា ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]