ភ្នំពេញ៖ បច្ចុប្បន្នរឿងរ៉ាវរបស់ក្មួយស្រីរូបស្អាត របស់តារាសម្តែងស្រីស៊ិចស៊ីកញ្ញា ដេននី ក្វាន់ ឈ្មោះ «ល្អហួស» ឬដែលប្រិយមិត្តភាគច្រើនតែងតែបានហៅនាងតូចនេះថាជា YaYa ទី២ នោះ កំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

មិនតែប៉ុណ្ណោះក៏បានល្បីទៅដល់សារព័ត៌មានថៃផងដែរ ប៉ុន្តែបែរជាត្រូវគេចុះផ្សាយថា នាងគឺជាក្មេងស្រីជនជាតិវៀតណាមទៅវិញ

ដោយសារតែការចុះផ្សាយបំពានបែបនេះ ក៏បានធ្វើឱ្យសាមីខ្លួន ព្រមទាំងកញ្ញា ដេននី ក្វាន់ ដែលត្រូវជាមីងបង្កើត មានការខឹងសម្បារយ៉ាងខ្លាំង និងបានចេញមកបដិសេធ ច្រានចោលព័ត៌មាននេះទាំងស្រុង

ក្រោយកើតមានរឿងដូច្នេះ ថ្មីៗនេះ ក៏នៅមានការចុះផ្សាយពីសារព័ត៌មាននៅក្នុងស្រុកយើងព្រោងព្រាតទៀតថា «ល្អហួស» ក្មួយស្រីកញ្ញា ដេននី ក្វាន់ បានទៅកែសម្ផស្ស តាំងពីវ័យក្មេងផងដែរ ដោយមានការ ប្រៀបធៀបរូបកាលពី YaYa ទី២នៅមាន អាយុ៤ឆ្នាំ និងអាយុ៨ឆ្នាំ។ 

រូបភាពដែលគេបានប្រៀបធៀបកាលពី YaYa ទី២ នៅអាយុ៤ឆ្នាំ និងអាយុ៨ឆ្នាំ
រូបភាពដែលគេបានប្រៀបធៀបកាលពី YaYa ទី២ នៅអាយុ៤ឆ្នាំ និងអាយុ៨ឆ្នាំ

នេះក៏ជារឿងមួយ ដែលធ្វើឱ្យសាមីខ្លួនព្រមទាំងអ្នកនាង ចោម ច័ន្ទ ជាម្តាយក៏បានបដិសេធភ្លាមៗ និងបង្ហាញប្រាប់ថានេះគឺជាសម្រស់ធម្មជាតិពិតៗ គ្មានការកែច្នៃ ដោយការទៅកែសម្ផស្សអ្វីនោះឡើយ៕

ចង់ជ្រាបច្បាស់យ៉ាងណា មកស្តាប់ការបកស្រាយពីក្មួយស្រីកញ្ញា ដេននី ក្វាន់ ក្នុងវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

ល្អហួស ក្មួយស្រីកញ្ញា ដេននី ក្វាន់
ល្អហួស ក្មួយស្រីកញ្ញា ដេននី ក្វាន់
ល្អហួស ក្មួយស្រីកញ្ញា ដេននី ក្វាន់
ល្អហួស ក្មួយស្រីកញ្ញា ដេននី ក្វាន់
ល្អហួស ក្មួយស្រីកញ្ញា ដេននី ក្វាន់
អ្នកនាង ចោមច័ន្ទ និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់