ភ្នំពេញ៖ កុមារីវ័យ៨ឆ្នាំ ដែលជាក្មួយស្រីបង្កើតរបស់តារាសម្តែងស្រីស៊ិចស៊ីកញ្ញា ដេននី ក្វាន់ ថ្មីៗនេះបានទាក់ទាញយកចំណាប់អារម្មណ៍ពីមហាជន និងអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួនតាំងពីវ័យក្មេង។

ក្មួយស្រីដ៏ស្រស់ស្អាតរបស់តារាសម្តែង កញ្ញា ដេននី ក្វាន់

ទន្ទឹមនឹងនេះក៏មានការមើលឃើញជាច្រើនផងដែរថា ក្មេងស្រីតូចម្នាក់នេះក៏មានមុខមាត់ស្រដៀងទៅនឹងតារាសម្តែងស្រីល្បីឈ្មោះរបស់ថៃ YaYa Urassaya។ ប៉ុន្តែស្របជាមួយគ្នានេះក៏មានអ្នកខ្លះឃើញថា «ល្អហួស» កូនស្រីអ្នកនាង ចោម ច័ន្ទ និងជាក្មួយស្រីកញ្ញា ដេននី ក្វាន់ ស្រស់ស្អាតជាងតារាស្រីថៃ YaYa Urassaya ផងដែរ។

តារាសម្តែងស្រី YaYa Urassaya

ហើយម្សិលមិញនេះ ក៏មានភាពល្បីល្បាញទៅដល់សារព័ត៌មានថៃមួយឈ្មោះ UpYim ដោយបានធ្វើការចុះផ្សាយដូច្នេះថា «ល្អហួស» មានមុខមាត់ដូចគ្នាទៅនឹងកញ្ញា YaYa Urassaya យ៉ាងខ្លាំងមិនថាមើលត្រង់ណានោះទេ ធំឡើងច្បាស់ជាដូចគ្នាបេះដាក់មិនខាន។

ប៉ុន្តែខាងសារព័ត៌មានថៃមួយនេះ បែរជាសរសេរថា «ល្អហួស» ក្មួយស្រីកញ្ញា ដេននី ក្វាន់ គឺជាក្មេងស្រីជនជាតិវៀតណាមទៅវិញ៕

ការចុះផ្សាយរបស់សារព័ត៌មានថៃ UpYim

ទស្សនាកម្រងរូបភាពខាងក្រោម ដែលសារព័ត៌មានថៃ UpYim បានធ្វើការចុះផ្សាយ កាលពីថ្ងៃម្សិលមិញនេះនៅលើវេបសាយរបស់ខ្លួន៖ 

តារាសម្តែងស្រី YaYa Urassaya
«ល្អហួស» ក្មួយស្រីតារាសម្តែង កញ្ញា ដេននី ក្វាន់
«ល្អហួស» ក្មួយស្រីតារាសម្តែង កញ្ញា ដេននី ក្វាន់
«ល្អហួស» ក្មួយស្រីតារាសម្តែង កញ្ញា ដេននី ក្វាន់
«ល្អហួស» ក្មួយស្រីតារាសម្តែង កញ្ញា ដេននី ក្វាន់
អ្នកនាង ចោម ច័ន្ទ ម្តាយ«ល្អហួស»
តារាសម្តែងកញ្ញា ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់