ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ ឃើញថា មានជម្លោះរវាងតារាក្នុងស្រុក ដែលធ្វើការឌឺដងដោយបានបង្កើតបទចម្រៀងរ៉េប ផ្លែផ្កាគ្នា រហូតឈានដល់ការប្រើពាក្យមិនសមរម្យ។

តែឥលូវរួមមានទាំង Step ដែលជាតារាចម្រៀងភ្នែកតូចៗ ចេញមុខបញ្ចេញចម្រៀងមួយបទ ខណៈពេលសង្គ្រាមរវាងតារាចម្រៀងរ៉េប កំពុងឆេះឆាប ដែលមានចំណងជើងថា «ធ្វើចឹងធ្វើអី» ក្នុងអត្ថន័យបទនោះ ដូចជាបានឌឺដង ដៀមដាមដល់ក្រុមតារាចម្រៀងរ៉េប។ តែនៅក្នុងបទរបស់លោក ក៏បានប្រើឃ្លាមួយថា «ខំប្រឹង​ដើម្បីវិស័យតន្ត្រី ទោះម្នាក់វែងនោះស្អប់ខ្ញុំក្តី»។ 

ឃ្លានេះ បានធ្វើឲ្យអ្នកគាំទ្រគិតថាStep  កំពុងតែឌឺដង ដាក់ដេវីត ព្រោះរូបរាងលោក ខ្ពស់ស្រឡះ ហើយភាគច្រើន គេតែងហៅលោកបែបនេះ។

ហើយមិនបានប៉ុន្មានផង ដេវីត ក៏ផុសសារមួយថា«អាវែងមិនស្អប់ឯងទេ អាវែងអាណិតឯងទៅវិញទេ អាអណ្តើកទន្លេ»។ មិនត្រឹមតែប៉ុណ្ណោះទេ ដេវីត ក៏បានបញ្ចញសារមួយទៀតថា «តារាកំប្លែងទាំងអស់ខ្ញុំចូលចិត្តគាត់ជាងគេ REDBOY LOVE YOU» ។

តើពួកគេ កំពុងតែឌឺដងផ្លែផ្កា ឲ្យគ្នាមែនដែរទេ? តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ងួន ចាន់ដេវីត
Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP