(ភ្នំពេញ)៖ នេះជាដំណឹងមួយប្លែកទៀតហើយ ដោយនៅព្រឹកថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០១៧នេះ ផលិតកម្មហង្សមាស បានធ្វើពិធីក្រុងពាលីរឿងថ្មី របស់ខ្លួន ដោយក្នុងនោះមានតារាចម្រៀង ប្រចាំផលិតកម្មហង្សមាសជាច្រើនដួង ចូលរួមសម្ដែង។ អ្វីដែលពិសេសនោះ គឺកូនស្រីរបស់ លោក ហួរ ឡាវី គឺកញ្ញា វី ឌីណែត បានចាប់ដៃគូជាមួយនឹង តារាចម្រៀងលោក នី រតនា សម្ដែងជាតួឯកផងដែរ។

បើតាមប្រភពបានឲ្យដឹងថា រឿងថ្មីរបស់ផលិតកម្មហង្សមាស មានចំណងជើងថា «រាជបុត្រកង្កែប»នេះ មានចំនួន២៤ភាគ ក្នុងនោះមានតួអង្គសំខាន់ៗជាច្រើនរួមមាន តាសាឡាត់ លោក សាវិន ហ្វីលីព យាយយ៉យ លោក ម៉េង សាវុធ អ្នកនាង និន សុធារ៉ា លោក ថែល ថៃ កញ្ញា សួស វីសា, នាយ ព្រែក និងតួឯកទាំងពីរ កញ្ញា វីឌី ណែត ជាមួយលោក នី រតនា។ យ៉ាងណាមិញ មានការលើកឡើងថា រឿងថ្មីមួយនេះ នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ព្រោះថាក្នុងរឿង «រាជបុត្រកង្កែប» នេះមានការចូលរួមដោយតារា ដែលមានប្រជាប្រិយភាព ជាច្រើនដួង។

គួរឲ្យដឹងថា រឿង «រាជបុត្រកង្កែប» នេះគឺជារឿងភាគទី៥ ហើយសម្រាប់ផលិតកម្មហង្សមាស បន្ទាប់ពីរឿង សិសិររដូវក្នុងបេះដូង រឿង បិសាចក្រមុំគួរឲ្យស្រលាញ់ រឿង កូនពស់កេងកង និងរឿង រាជនីភូមិគ្រឹះ៕

វី ឌី​ណែត និង​នី រតនា គ្រងតំណែងជាតួ​ឯក ក្នុងរឿងថ្មីប្រចាំផលិតកម្ម «ហង្សមាស»
វី ឌី​ណែត និង​នី រតនា គ្រងតំណែងជាតួ​ឯក ក្នុងរឿងថ្មីប្រចាំផលិតកម្ម «ហង្សមាស»
វី ឌី​ណែត និង​នី រតនា គ្រងតំណែងជាតួ​ឯក ក្នុងរឿងថ្មីប្រចាំផលិតកម្ម «ហង្សមាស»
នី រតនា
នី រតនា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា