ភ្នំពេញ៖ ជាការពិតណាស់ ដែលឆាប់ៗខាងមុខនេះ ទូរទស្សន៍រស្មីហង្សមាស នឹងធ្វើការសម្ពោធភាពយន្តភាគខ្មែររឿង <សិសិររដូវក្នុងបេះដូង> ដែលមានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗ ប្រចាំផលិតកម្មរស្មីហង្សមាសផ្ទាល់តែម្តង។

មិនតែប៉ុណ្ណោះ រស្មីហង្សមាសក៏មានគម្រោងនឹងផលិតខ្សែភាគយន្តជាច្រើនបន្តបន្ទាប់ទៀត ដែលក្នុងនោះ គេឃើញតាមរយ:ហ្វេសប៊ុកផេក “RHM Family” បានបង្ហាញមុខតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសចំនួន៤រូប ដែលកំពុងនឹងត្រៀមខ្លួនគ្រងដំណែងជាតួឯកក្នុងខ្សែភាគយន្តភាគថ្មី ដែលនឹងចាប់ផ្តើមថតក្នុងពាក់កណ្តាលខែកញ្ញានេះហើយ។

ក្នុងនោះដែរ តារាទាំង៤រូបនោះរួមមាន កញ្ញា វី ឌីណែត កញ្ញា សួស វីហ្សា លោក​ នី រតនា និង លោក ធែល ថៃ៕ 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

វី ឌីណែត
សួស វីហ្សា
នី រតនា
ធែល ថៃ
វី ឌីណែត, សួស វីហ្សា, នី រតនា, ធែល ថៃ និងក្រុមការងារទូរទស្សន៍រស្មីហង្សមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត