សូមស្វាគមន៍សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់មកចូលរួមកម្មវិធី ACE Open Day ដើម្បីស្វែងយល់អំពីកម្មវិធីសិក្សានៅសាលា ACE ដោយសេរី

សាលា ACE នឹងរៀបចំកម្មវិធី ACE Open Day ដែលមានរយៈពេលបីថ្ងៃពេញចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០១៧។ កម្មវិធីនេះធ្វើទ្បើងសម្រាប់សិស្សានុសិស្ស និងមាតាបិតា ដែលមានបំណងស្វែងយល់អំពីកម្មវិធីសិក្សានៅសាលា ACE និងអត្ថប្រយោជន៍ពិសេសផ្សេងៗមុននឹងសំរេចចិត្តចូលចុះឈ្មោះចូលរៀន។ កម្មវិធីនេះមាន ការទស្សនាបន្ទប់រៀន និងសម្ភារៈសិក្សានានា ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ចូលរៀនសាកល្បងដោយសេរី ឬប្រឹក្សាយោបល់ជាមួយគ្រូជំនាញពីរបៀបសិក្សាភាសាឲ្យឆាប់ចេះ។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏ទទួលព័ត៌មានអំពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូលរួមកម្មវិធីសប្បាយៗ ដើម្បីបង្កើនចំណេះ និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។

ចូលរួមដោយសេរី ក្នុងកម្មវិធី ACE Open Day

កម្មវិធី ACE Open Day កាលពីវគ្គសិក្សាទី៣ បានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យដោយមានអ្នកចូលរួមប្រមាណជាង ២០០០នាក់។ យុវសិស្ស ប៊ុនរិទ្ធ បានផ្តស់ចំណាប់អារម្មណ៍ ចំពោះកម្មវិធីនេះថា “ខ្ញុំបានធ្វើតេស្ដវាស់ ស្ទង់សមត្ថភាពដោយឥតគិតថ្លៃ ហើយគាត់ទទួលបានព័ត៌មានជាច្រើនទាក់ទង នឹងកម្មវិធីសិក្សារបស់សាលា ACE ដូចជា ភាសាអង់គ្លេសទូទៅ និង ភាសាអង់គ្លេសសម្រាប់និសិត្សមហាវិទ្យាល័យ។”

ស្រដៀងគ្នានេះដែរ សុភក្រ្ដនាថ ដែលជាសិស្សមកពីវិទ្យាល័យទួលទំពូងបាននិយាយថា “ខ្ញុំទទួលបានព័ត៌មានជាច្រើនទាក់ទង នឹងការសិក្សានៅបរទេស ព័ត៌មានទាក់ទងនឹងការធើ្វតេស្ដ IELTS ជាពិសេសចូលរួមលេងល្បែងកំសាន្ដ និងឈ្នះរង្វាន់ថែមទៀតផង។”

គួរបញ្ជាក់ដែរថា សាលា ACE ជាសាលាឈានមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេសដែលមានកម្មវិធីសិក្សាជាច្រើន រូមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ៨ឆ្នាំ ដល់១៥ឆ្នាំ ភាសាអង់គ្លេសទូទៅ និងភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស និងកម្មវិធីសម្រាប់អ្នកជំនួញ និងវគ្គត្រៀមប្រឡងតេស្ត IELTS ។

កម្មវិធី ACE Open Day នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៥ រសៀល នៅគ្រប់ទីតាំងទាំងបួនរបស់សាលា ACE នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

សូមស្វាគមន៍ សិស្សានុសិស្ស និងមាតាបិតាចូលរួមដោយសេរី៕

ចូលរួមដោយសេរី ក្នុងកម្មវិធី ACE Open Day
ចូលរួមដោយសេរី ក្នុងកម្មវិធី ACE Open Day
ចូលរួមដោយសេរី ក្នុងកម្មវិធី ACE Open Day
ចូលរួមដោយសេរី ក្នុងកម្មវិធី ACE Open Day

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]