ភ្នំពេញ៖  បើទោះបីជារឿងរ៉ាវ  ឈានដល់ការប្តឹងគ្នា​ ក៏គេសង្កេតឃើញថា តារាសម្តែងស្រី នី មុនីនាថ នៅតែស្ងប់ស្ងាត់ មិនបង្ហោះអ្វី  ពាក់ព័ន្ធនឹង រឿងអតីតគូដណ្តឹង។

ប៉ុន្តែកាលពីយប់មិញនេះ នាងបានបញ្ចេញសារ ជាលើកដំបូង នៅក្នុងគណនីហ្វេសប៊ុករបស់នាងផ្ទាល់តែម្តង ដោយសរសេរថា៖

«ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃគឺដើរលឿនណាស់ ហើយចិត្តរបស់មនុស្សរឹតតែដើរលឿនហើយមើលមិនច្បាស់ ហើយមិនប្រាកដថា ការនិយាយនិងអំពើរបស់យើងធ្វើនិងពិតជាត្រឹមត្រូវដែរ សំខាន់គឺត្រូវតែស្គាល់ខ្លួនឯងអោយច្បាស់ ហើយត្រូវរៀនអត់ឱនអោយអ្នកដទៃ ទើបជីវិតស្រស់ថ្លា»។ 

ចំពោះសារមួយនេះ អ្នកគាំទ្រ ដឹងច្បាស់ថា​កញ្ញា ចង់និយាយពីអ្វីនោះ តែយ៉ាងណាមិញ រឿងរ៉ាវបន្តទៀត រវាងនាង និងអតីតគូដណ្តឹង ក៏គេមិនច្បាស់នោះដែរ មានតែបន្តតាមដានតែប៉ុណ្ណោះ៕

តារាសម្តែង នី មុនីនាថ
នី មុនីនាថ និងគូដណ្តឹង ក្នុងថ្ងៃភ្ជាប់ពាក្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ