ភ្នំពេញ៖ កម្មវិធី«កញ្ញាឯកកម្ពុជា២០១៧» ត្រូវបានបញ្ចប់ទៅយ៉ាងរលូន  ហើយក៏អាចរកឃើញម្ចាស់ជ័យលាភីដ៏ឆ្នើមម្នាក់ទៀតផង។

យប់ថ្ងៃគ្រងមកុដ វាពិតជាពិសេសណាស់ សម្រាប់កញ្ញា រឿន ណាត ដែលជាម្ចាស់ពាន ព្រោះថាចំថ្ងៃកំណើតខ្លួនផងដែរ ហើយនេះជាកាដូដ៏មានតម្លៃរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

ក្នុងយប់នោះដែរ ស្រីស្រស់សម្រស់រូបនេះ បានញញឹមលាយទឹកភ្នែក ព្រោះតែ រំភើប ជាមួយនឹងលទ្ធផលល្អ ដែលខ្លួនទទួលបាន។

ភាពសប្បាយរីករាយកើតមានឡើងចំពោះ រឿន ណាត មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ យប់មិញ កញ្ញាឯករូបនេះ បែរជាជួបទុក្ខធំ ដោយត្រូវបាត់បង់ជីដូន ដែលជាអ្នកមានគុណដ៏ធំ។

នេះជាភាពទុក្ខសោកធំ ដែលតម្រូវឲ្យក្មេងស្រីវ័យ២១ឆ្នាំ ម្នាក់ត្រូវទទួលយកភ្លាមៗ ស្របពេលខ្លួនកំពុងញញឹម ក្នុងការឈោងចាប់បានក្ដីប្រាថ្នាទៅហើយ។

យ៉ាងណាមិញ យើងក៏សូមចូលរួមរំលែកទុក្ខសោកមួយនេះ ហើយសង្ឃឹមថា កញ្ញាឯកកម្ពុជា រូបនេះ នៅតែមានកម្លាំងបន្តក្ដីសង្ឃឹម លើវិថីសិល្បៈជាបន្តទៀត៕ 

យប់ក្នុងថ្ងៃ រឿន ណាត គ្រងមកុដ
សារដែល រឿន ណាត ​បានបង្ហោះក្នុងបណ្ដាញសង្គម
កញ្ញាឯកកម្ពុជា២០១៧ រឿន ណាត
កញ្ញាឯកកម្ពុជា២០១៧ រឿន ណាត
កញ្ញាឯកកម្ពុជា២០១៧ រឿន ណាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត