(ភ្នំពេញ)៖ តារាសម្តែងពូកែសម្រក់ទឹកភ្នែក កញ្ញា នី មុន្នីនាថ ថ្មីៗនេះបានផ្ទុះរឿងដ៏រសើប ខណៈត្រូវបានប្រភពទម្លាយថា នាងមិនត្រឹមតែជាតារាពូកែខាងសម្តែង ខ្សែភាពយន្តប៉ុណ្ណោះទេ ថែមទាំងពូកែសម្តែង បានល្អរឿងមួយទៀត គឺការប្រើល្បិចលួងបោកប្រាស់លុយ ជាច្រើនពីគូដណ្ដឹងជាអនិកជនរស់នៅអាមេរិក និងថែមទាំងយកលេស សុំផ្ដាច់ពាក្យពីគូដណ្តឹងអាណិកជនខ្មែរ-អាមេរិក ទៀតផង។

ទន្ទឹមពេលជាមួយគ្នា នៃដំណឹងនេះ កំពុងក្លាយជាប្រធានបទក្តៅ សម្រាប់មហាជន ភ្លាមៗនេះដែរ ម្តាយរបស់តារាសម្តែង នី មុន្នីនាថ ក៏បានចេញមុខបញ្ជាក់ ដោយធ្វើការបដិសេធថា នេះគ្រាន់តែដំណឹង មិនពិតប៉ុណ្ណោះ ពោលគឺជាចេតនាមិនល្អ ពីសំណាក់បុគ្គលរូបនោះ ដែលចង់ឲ្យកូនស្រីខ្លួន ស្អុយឈ្មោះក្នុងពិភពសិល្បៈ។

ម្តាយរបស់កញ្ញា នី មុន្នីនាថ បាននិយាយថា «កូនស្រីរបស់ខ្លួន ពុំបានធ្លាប់ប្រើល្បិចបោកប្រាស់ លុយពីគូដណ្តឹង ដើម្បីមកបំពេញតម្រូវការផ្ទាល់ខ្លួន ឬទិញផ្ទះ ឡាន ដូចពាក្យសម្តីគេនិយាយនោះឡើយ។ ម្យ៉ាងទៀត ចំពោះរឿងដែលថា កូនស្រីរបស់គាត់ នី មុន្នីនាថ មានបំណងគេចកែចង់ផ្តាច់ពាក្យនោះ កាន់ជារឿងមិនពិតទៅទៀត ហេតុនេះក្នុងនាមជាម្តាយ អ្នកស្រីសុំធ្វើការច្រានចោល ដំណឹងមួយនេះទាំងស្រុង!»

សូមបញ្ជាក់ថា ថ្មីៗនេះ ស្រាប់តែមានរឿងអាស្រូវ ដ៏អាក្រក់មួយ បានទម្លាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ «Vann Sina» ដោយបានចោទប្រកាន់ តារាសម្ដែង នី មុន្នីនាថ ថា បានបោកប្រាស់ គូដណ្ដឹងរបស់ខ្លួន និងយកលេសផ្ដាច់ពាក្យ នៅពេលដែលវីសាត្រូវបានធ្លាក់ តម្រូវឲ្យនាងទៅរស់នៅអាមេរិក៕

ម្តាយ នី មុន្នីនាថ ច្រានចោលដំណឹងកូនស្រី បោកប្រាស់លុយគូដណ្តឹង​នៅអាមេរិក យ៉ាងសាហាវ
ម្តាយ នី មុន្នីនាថ ច្រានចោលដំណឹងកូនស្រី បោកប្រាស់លុយគូដណ្តឹង​នៅអាមេរិក យ៉ាងសាហាវ
នី មុន្នីនាថ និងគូដណ្តឹង
ម្តាយ នី មុន្នីនាថ ច្រានចោលដំណឹងកូនស្រី បោកប្រាស់លុយគូដណ្តឹង​នៅអាមេរិក យ៉ាងសាហាវ
នី មុន្នីនាថ និងគូដណ្តឹង
នី មុន្នីនាថ និងគូដណ្តឹង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ