ភ្នំពេញ៖ តារាចម្រៀងប្រុស លោក កែវ វាសនា បានផ្ដាច់ខ្លួនពីភាពនៅលីវប្រមាណជាជាងមួយឆ្នាំមកហើយ បើគិតដល់សព្វថ្ងៃ។

ទោះបីមានគ្រួសារមែនពិត តែប្រជាប្រិយភាពរបស់លោក នៅតែមិនអន់ថយទេ ព្រោះទឹកដមសម្លេងហាក់គ្មានការប្រែប្រួលគួរកត់សម្គាល់ឡើយ។

បន្ទាប់ពីរៀបការរួច ម្ចាស់បទ«កុលាបពុលដី» និងភរិយា ក៏ទទួលបានចំណងដៃធំមួយ នោះគឺជាកូនប្រុសសំណព្វចិត្ត ដែលមានមុខមាត់គួរក្នាញ់តែម្ដង។

ប៉ុន្តែរឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលនោះ ចំពោះកូនប្រុសលោក កែវ វាសនា នៅមិនទាន់ចេះដើរផង ស្រាប់តែភរិយាដ៏ស្រស់ស្អាតរបស់លោក បានបង្ហោះសារក្នុងបណ្ដាញសង្គម អមនឹងលទ្ធផលមួយសន្លឹក ដែលបង្ហាញពីដំណឹងល្អថា៖«ប្តីអើយប្តីចាំមួយឆ្នាំទៀតមិនបាន ចង់បាននោះចង់ឡូវបានដូចចិត្តហើយ»។

សារ និងរូបភាពមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថា ភរិយាលោក កំពុង ពពោះកូនទី២ នេះជាកាដូធំមួយទៀតសម្រាប់ឆ្នាំនេះ បន្ទាប់ពីរូបលោកនិងប្រពន្ធ បានកាដូកូនប្រុសនាឆ្នាំមុនម្នាក់រួចទៅហើយ។

យ៉ាងណាមិញ ភរិយាលោក កែវ វាសនា មិនទាន់បានបង្ហើបប្រាប់ថា កូនទី២នេះជាកូនប្រុសឬស្រី នៅឡើយនោះទេ។ យើងក៏សូមជូនពរឲ្យសុខភាពម្ដាយកូនអ្នកទាំងពីរ កាន់តែល្អ និងរង់ចាំដំណឹងល្អនៅប៉ុន្មានខែខាងមុនទៀតផងដែរ៕

សារ ដែលភរិយាលោក កែវ វាសនា បានបង្ហោះ
លោក កែវ វាសនា និងកូនប្រុស
ភរិយា និង កូនប្រុស លោក កែវ វាសនា
ភរិយា និង កូនប្រុស លោក កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា