ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា សុខ សីឡាលីន បច្ចុប្បន្ននេះ ចំពោះការងារសិល្បៈ គេសង្កេតឃើញថា នាងហាក់បីដូចជាមានភាពស្ងប់ស្ងាត់ មិនឃើញចេញបទចម្រៀងថ្មី ឬក៏ឡើងច្រៀងលើឆាកញឹកញាប់ ដូចកាលពីលើកមុនឡើយ។

តារាចម្រៀងស្រី សុខ សីឡាលីន

ដោយឡែក បើទោះបីជា ការងារសិល្បៈរបស់នាងមានភាពស្ងប់ស្ងាត់យ៉ាងណាក្តី ប៉ុន្តែក្រឡេកមក មិត្តភាពរវាងនាង និងមិត្តៗរួមផលិតកម្មវិញ គឺនៅតែមានភាពស្និទ្ធស្នាលនឹងគ្នាដូចដើម។

ក៏ដូចជាកាលពីព្រឹកមិញនេះ កញ្ញា សុខ សីឡាលីន ត្រូវបានមិត្តរួមផលិតកម្ម និងជាមិត្តជិតដិតជាច្រើនឆ្នាំ គឺកំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា បានចូលទៅSurprise ខួបកំណើតឲ្យនាង ដល់ក្នុងហាងពេល ដែលនាងកំពុងតែធ្វើសក់តែម្តង។

តាមរយៈវីដេអូខាងក្រោមនេះ បានឲ្យឃើញថា កញ្ញា សុខ សីឡាលីន ពិតជារំភើបរីករាយខ្លាំងមែនទែន ដែលជាពិសេសនោះ គឺSurprise នំខួបកំណើតម្តងដល់ទៅពីរ សុទ្ធសឹងតែគួរឲ្យស្រលាញ់ថែមទៀតផង៕ 

ឱក សុគន្ធកញ្ញា ចូលទៅSurprise ខួបកំណើត​សុខ សីឡាលីន
បងប្អូនរបស់កញ្ញា សុខ សីឡាលីន
បងប្អូនរបស់កញ្ញា សុខ សីឡាលីន
តារាចម្រៀងស្រី សុខ សីឡាលីន
តារាចម្រៀងស្រី សុខ សីឡាលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សីឡាលីន