ភ្នំពេញ៖ រយៈពេលពីរថ្ងៃមកនេះ សិស្សសាលារាប់រយនាក់ កំពុងមមាញឹកបង្ហាញសមត្ថភាពក្នុងការប្រលងបាក់ឌុប ដើម្បីបញ្ចប់ងារជាសិស្សវិទ្យាល័យ។

នៅលើបណ្ដាញសង្គម គេសង្កេត ឃើញថា ក៏មានតារាជាច្រើនបានផ្ញើសារជូនពរ សិស្សដែលមានឈ្មោះប្រលង។ ចំពោះតារាកំប្លែង នាយ ពាក់មី ដែលកំពុងជួបរឿងស៊យផ្ទួនៗនេះវិញ ក៏បានបង្ហាញសារមួយ សម្រាប់លើកទឹកចិត្ត មិនខុសពីតារាដ៏ទៃដែរ ។ 

ប៉ុន្តែសារនោះក៏បានបង្កប់អត្ថន័យស្ដីពី អារម្មណ៍សោកស្ដាយជាខ្លាំង ដែលលោកបាន សរសេររៀបរាប់ថា ៖«ឃើញប្អូនប្រលង ស្រណោះរូបបង កាលនៅសិក្សា ត្រឹមថ្នាក់ទី៦ ប្រឹងជួយគ្រួសារ ដើសុំការងារ រកប្រាក់ជួយម្តាយ ។ ឥឡូវហួសហើយ ទោះចង់ថយក្រោយ បានត្រឹមសោកស្តាយ តែបងសូមផ្តាំ ប្អូនៗទាំងឡាយ ឪកាសមានហើយ ត្រូវតែខំប្រឹង»។

នេះជាសារលើកទឹកចិត្តមួយ ដែលបញ្ជាក់ពីអារម្មណ៍ពិត របស់ម្ចាស់បទ«ឆ្កែក្រុងឆ្កែស្រែ» ដែលខ្លួនគ្មានវាសនា បញ្ចប់ថ្នាក់ទី១២ ដូចប្អូនៗដែលមានលទ្ធភាពរៀនសព្វថ្ងៃនេះ។

យ៉ាងណាមិញ ទោះបីជាបច្ចុប្បន្ន លោក ពាក់មី បានរួចផុតពីភាពក្រ តាមការប្រឡូកសិល្បៈក៏ពិតមែន តែបើមានឱកាសតារាកំប្លែងរូបនេះ នៅចង់រៀនបន្ត ព្រោះចំនេះដឹងពិតជាសំខាន់ណាស់ សម្រាប់យើងម្នាក់ៗក្នុងការប្រកបការងារ និងរបររកស៊ីប្រចាំថ្ងៃ៕ 

សារដែលនាយ ពាក់មី បានបង្ហោះ ក្នុងបណ្ដាញសង្គម
តារាកំប្លែង នាយ ពាក់មី
តារាកំប្លែង នាយ ពាក់មី
ទិដ្ឋភាព ទូទៅដែលក្រុមការងា ខ្មែរឡូត បានផ្ដិតយកសិស្សពេលចេញពីប្រលង
ទិដ្ឋភាព ទូទៅដែលក្រុមការងា ខ្មែរឡូត បានផ្ដិតយកសិស្សពេលចេញពីប្រលង
ទិដ្ឋភាព ទូទៅដែលក្រុមការងា ខ្មែរឡូត បានផ្ដិតយកសិស្សពេលចេញពីប្រលង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី