ភ្នំពេញ៖ ម្សិលមិញនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញឈ្មោះរបស់លោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា នៅលើពាក្យបណ្តឹងមួយច្បាប់ ចូលប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយបានប្តឹងទៅកាន់ តារាសម្តែងលោក សុវណ្ណ មករា ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ

មិនតែប៉ុណ្ណោះនៅលើពាក្យបណ្តឹងមួយច្បាប់នោះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថាលោក ហេង ឡុង បានទាមទារនូវថ្លៃខូចខាត និងជំងឺចិត្តចំនួនទឹកប្រាក់ដល់ទៅ ១០០.០០០ USD (ដប់ម៉ឺនដុល្លារអាមេរិក) ថែមទៀតផង ពីលោក សុវណ្ណ មករា

ស្របជាមួយគ្នានេះដែរ នៅលើហ្វេសប៊ុករបស់លោក សុវណ្ណ មករា ឯណោះវិញ ពេលបានដឹងថា លោក ហេង ឡុង អនាគតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ដាក់ពាក្យបណ្តឹងប្តឹងខ្លួនដូច្នេះ លោកក៏បានសរសេរសារឆ្លើយតបទៅវិញ យ៉ាងវែងអន្លាយក្នុងហ្វេសប៊ុកផ្ទាល់របស់ខ្លួនផងដែរ។

ទស្សនារូបភាពខាងក្រោមនេះ៖ 

សាររបស់លោក សុវណ្ណ មករា ដែលបានសរសេរនៅលើហ្វេសប៊ុកខ្លួន
លោក សុវណ្ណ មករា
លោក ហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា