ភ្នំពេញ៖ ម្ចាស់បទ«ទីបំផុត» លោក ហេង ពិទូ តែងតែនាំយកបទនិពន្ធថ្មីពិរោះៗជាច្រើន សម្រាប់តម្រូវការរបស់យុវវ័យយើងសព្វថ្ងៃ។

កាន់តែពិសេសចំពោះ អត្ថន័យ សាច់ភ្លេង សុទ្ធតែស្ដែងចេញពីការស្នាដៃនិពន្ធកូនខ្មែរ ដោយមិនចម្លងប្រទេសដ៏ទៃ ជាហេតុធ្វើឲ្យបទរបស់លោកនីមួយៗ មានការគាំទ្រយ៉ាងខ្លាំង។

ម្សិលមិញនេះដែរ លោក ហេង ពិទូ ក៏បានបង្អួតបទថ្មីមួយទៀត «គេចង់» មិនត្រឹមតែចំណងជើងប្លែកនោះទេ សូម្បីអត្ថន័យ ក៏ថ្មីប្លែកខុសពីបទមុនៗរបស់លោកដែរ។

ទើបតែចេញបទនេះ បានតែមួយយប់សោះ ហេង ពិទូ ទទួលការគាំទ្រមិនធម្មតាឡើយ ថែមទាំងមានអ្នកសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យច្រៀង និងនិពន្ធរបស់លោកទៀតផង៕

ចង់ដឹងបទ«គេចង់» របស់ ពិទូ ពិរោះយ៉ាងណា? ទស្សនាវីដេអូទាំងអស់គ្នា! 

លោក ហេង ពិទូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ពិទូ