ក្រោយទម្លាយរឿងក្បត់ ជាមួយសង្សារ ពេលនេះ ហេង ពិទូ ជួបរឿង....

//s9.kh1.co/79/790a67cf9f00e130832afcf3d36fccc137c98b52.jpg
តារា & កម្សាន្ដ

 ០៤-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

បន្ទាប់ពីប្រកាសចែកផ្លូវជាមួយនឹងអតីតគូស្នេហ៍ តារាចម្រៀង លោក ហេង ពិទូ បង្ហោះសាររៀបសាររៀបពីភាពស្មុគស្មាញ រហូតមិនអាចធ្វើរឿងនេះបាន

ភ្នំពេញ៖ នៅតែជារឿងដែលហ្វេនៗគ្រប់គ្នាកំពុងតាមដាន បន្ទាប់ពី តារាចម្រៀងដ៏ល្បី លោក ហេង ពិទូ បានធ្វើប្រកាសនៅលើបណ្ដាញសង្គម ពីការចែកផ្លូវគ្នាជាមួយនឹងអតីតគូស្នេហ៍ តារាស្រី ហ្វីយ៉ាតា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅក្នុងនោះដែរ តារាប្រុសរូបនេះ ថែមទាំងបានបង្ហាញនូវការសោកស្ដាយ ក៏ដូចជា បានលើកឡើងពីកំហុសរបស់ខ្លួន រហូតឈានដល់ផ្លូវបំបែក ដែលមិនអាចបន្តដំណើរជាមួយនឹងអតីតគូស្នេហ៍របស់ខ្លួនបានទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ លោក ហេង ពិទូ បានបង្ហោះសារយ៉ាងខ្លី ហាក់ដូចជាកំពុងតែកើតទុក្ខក្រៀមក្រំ និងមានភាពស្មុគស្មាញយ៉ាងខ្លាំង ដោយបង្កប់អត្ថន័យថា៖ 

គម្រោងថានឹងចេញបទដេីមឆ្នាំ​ តែពេលនេះមិនអាចទេ​ ខួរក្បាលរញ៉េរញ៉ៃធ្វេីមិនបានល្អ​ សូមទោសទុកជាមុន​ សង្ឃឹមថាខួរក្បាលនឹងឆាប់ប្រសេីរវិញ

ហេង ពិទូ

យ៉ាងណាមិញ តាមរយៈសារមួយនេះ បណ្ដាហ្វេនៗជាច្រើន ក៏បានចូលរួមលើកទឹកចិត្ត និងសង្ឃឹមថា លោកនឹងបានប្រសើរឡើងក្នុង ពេលឆាប់ខាងមុខនេះ ដើម្បីត្រៀមរង់ចាំមើលស្នាដៃថ្មីរបស់ តារាប្រុសរូបនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
សារបង្ហោះ ពី ហេង ពិទូ
សារបង្ហោះ ពី ហេង ពិទូ
ហេង ពិទូ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T