គេសួររឿងស្នេហាពេក ហេង ពិទូ បានត្រឹមនិយាយថា នឿយណាយ

//s9.kh1.co/7e/7efd93901c6637cdb6d739960f047433596d1afb.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២៣ ១២ល្ងាច · ១០ ខែមុន

ថ្មីៗនេះតារាចម្រៀងពោរពេញដោយទេពកោសល្យ លោក ហេង ពិទូ ដាក់មួយឃ្លាថា បេះដូងខួរក្បាលនឹងប្រាណ​ ប្រាប់ថា​នឿយណាយ។

ភ្នំពេញ៖ ជាច្រើនឆ្នាំមកហើយដែល តារាចម្រៀងប្រុសពោរពេញដោយសមត្ថភាព និងទេពកោសល្យ ច្រៀង និងតែងនិពន្ធបទចម្រៀង លោក ហេង ពិទូ បានឈរជើងលើវិថីសិល្បៈ។ ទោះបីប្រឡូកសិល្បៈច្រើនឆ្នាំ ប៉ុន្តែនៅតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត រាល់បទចម្រៀងដែលតារាចម្រៀងរូបនេះ ចេញម្ដងៗតែងទទួលបានការគាំទ្រពីទស្សនិកជន ជាពិសេសពីស្រទាប់យុវវ័យតែម្ដង។ ដោយរាល់បទចម្រៀងលោក ហេង ពិទូ តែងលើកយកពីរឿងរ៉ាវស្នេហានៃសង្គមបច្ចុប្បន្នជាដើម។ ម្យ៉ាងវិញទៀត ទោះបីពេលនេះ លោកខកខានចេញបទថ្មី ប៉ុន្តែបទចម្រៀងលោក នៅតែមានអ្នកស្ដាប់ដដែល។ 

លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញថា កាលពីពេលថ្មីៗនេះ តារាចម្រៀងជើងចាស់រូបនេះ បានបង្ហាញអារម្មណ៍លើបណ្ដាញសង្គម ខណៈមានមហាជនសួរច្រើនពេករឿងមានគូស្រករ។ រហូតធ្វើឲ្យលោក ហេង ពិទូ តបវិញ ដោយមិនលាក់លៀមដូច្នេះថា៖ 

នៅម្នាក់ឯងក៏ល្អ​ នៅម្នាក់ឯងក៏បាន​ ការឈឺចាប់ធ្លាប់មានប៉ុន្មាន​ បេះដូងខួរក្បាលនឹងប្រាណ​ប្រាប់ថា​ ​នឿយណាយ៕

សម្ដីលោក ហេង ពិទូ

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
លោក ហេង ពិទូ
ហេង ពិទូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T