(ភ្នំពេញ)៖ តារាសម្ដែងស្រីអ្នកនាង លី ​ចាន់សីហា បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងស្វាមី មានកូនប្រមាណជាងបីខែមក នាងកំពុងមមាញឹកជាមួយនឹងការរកស៊ី ប៉ុន្ដែយ៉ាងណាមិញ នាង និង ស្វាមី ក៏បានកំណត់ពេលវេលា ធ្វើដំណើរកំសាន្ដជាមួយគ្នា នៅឯក្រៅប្រទេសផងដែរ ជាហេតុធ្វើឲ្យមិត្តៗលេងហ្វេសប៊ុក និងទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះទោះបីជាខ្លួនមានផ្ទៃពោះ និងមានអាការៈចាញ់តាមបែបស្រ្ដី មានផ្ទៃពោះយ៉ាងណាក្ដី តែនាងនៅតែរីករាយ ក្នុងដំណើរកំសាន្ដមួយនេះ។

អ្នកនាង លី ​ចាន់សីហា ធ្វើដំណើរកំសាន្ដទៅកាន់ប្រទេសម៉ាឡេស៊ី និង សិង្ហបុរី។ នាងបានបង្ហោះរូបភាពផ្អែមល្ហែម ជាមួយនឹងស្វាមីជាច្រើនសន្លឹក ក្នុងដំណើរកំសាន្ដលក្ខណៈ គ្រួសារមួយនេះ។ តាមរយៈរូបភាពក្នុងហ្វេសប៊ុក ដែលនាងបានបង្ហាញ មានទស្សនិកជនជាច្រើន សង្កេតឃើញថា ទោះបីជានាងមានគក៌ ប្រមាណជាងបីខែក៏ដោយ តែពោះរបស់នាងមិនសូវធំប៉ុន្មានទេ ព្រោះនេះជាកូនដំបូង។ លើសពីនេះ សុខភាពរបស់នាង និងកូនក្នុងផ្ទៃ គឺល្អធម្មតា ហើយអ្វីដែលទស្សនិកជនសរសើរ មិនដាច់ពីមាត់នោះ គឺលី ​ចាន់សីហា មានស្វាមីដ៏ល្អចេះថ្នាក់ថ្នម ភរិយាថែមទៀតផង។

លី ​ចាន់សីហា និង​ស្វាមី ហោះទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី និង សិង្ហបុរី ​ទោះបីខ្លួនកំពុងពពោះកូនដំបូង
លី ​ចាន់សីហា និង​ស្វាមី
លី ​ចាន់សីហានិង​ស្វាមី ហោះទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី និង សិង្ហបុរី ​ទោះបីខ្លួនកំពុងពពោះកូនដំបូង
លី ​ចាន់សីហា និង​ស្វាមី ទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី និង សិង្ហបុរី
លី ​ចាន់សីហា និង​ស្វាមី ទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី និង សិង្ហបុរី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី​ ចាន់សីហា