ប្រឡូកសិល្បៈតាំងពីក្មេង មកដល់សព្វថ្ងៃ អាយដលទាំងនេះ នៅតែល្បី

//s9.kh1.co/c4/c4155845f31c9b25d75c87b02732ac1bd47b7a48.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនណាយឯណា! តារាស្រីប្រុសល្បីៗទាំងនេះ សុទ្ធសឹងតែធ្លាប់មានឈ្មោះបោះសម្លេងតាំងពីនៅក្មេងស្រាប់ ហើយមកទល់នឹងពេលនេះ ពួកគេក៏កាន់តែល្បីខ្លាំងផងដែរ

ភ្នំពេញ៖ បច្ចុប្បន្ន បើនិយាយដល់តារាចម្រៀង តារាសម្ដែង និងតារាកំប្លែងទាំងប៉ុន្មាននាក់ខាងក្រោមនេះ ទស្សនិកជន និងហ្វេនៗច្បាស់ជាបានស្គាល់ពួកគេយ៉ាងច្បាស់ជាក់ជាមិនខាន ព្រោះរាល់ការងារសិល្បៈរបស់ពួកគេនាពេលកន្លងមក សុទ្ធសឹងតែអាចបង្ហាញពីភាពពូកែគួរឲ្យសរសើរ។ លើសពីនេះ ពួកគេក៏បានចាប់ផ្ដើមឈានជើងចូលសិល្បៈ និងទទួលបានការគាំទ្រខ្លាំងតាំងពីនៅវ័យក្មេងផងដែរ។ ដោយកាលនៅជំនាន់នោះ ពួកគេជាក្មេងមានចរិតក្រម៉ិចក្រមើម សម្ដែងចេញមកសាកសមដូចមនុស្សធំតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តារាស្រីប្រុសទាំងប៉ុន្មាននាក់ខាងក្រោម ក៏មានវិវត្តន៍ ធំពេញរូបពេញ កម្លោះក្រមុំអស់ទៅហើយដែរ ហើយការងារសិល្បៈរបស់ពួកគេ ក៏នៅតែបន្ត ពិសេសប្រជាប្រិយភាពនៅតែល្បីរន្ទឺដដែលមិនចាញ់កាលពីនៅក្មេងៗនោះឡើយ៕

តារាទាំងនោះ មានដូចខាងក្រោម៖

១.លី ចាន់សីហា

តារាស្រីរូបនេះ ធ្លាប់លេចមុខក្នុងរឿងភាគខ្មែរល្បីៗជាច្រើន ដូចជារឿង «ចៅស្រទាប់ចេក» និងរឿង «មរណមាតា»ជាដើម។

លី ចាន់សីហា
លី ចាន់សីហា

២.ឡោម លក្ខិណា

តារាស្រីរូបនេះ កាលពីក្មេងក៏ធ្លាប់លេចមុខក្នុងរឿង «មរណមាតា»។

ឡោម លក្ខិណា
ឡោម លក្ខិណា

៣.វ៉ាន់ នីឡា

នីឡា ក៏មានឈ្មោះល្បីតាមរយៈការលេងកំប្លែង តាំងពីរក្មេងដែរ។

វ៉ាន់ នីឡា
វ៉ាន់ នីឡា

៤.នាយ ព្រែក

តារាប្រុសរូបនេះ កាលពីក្មេងក៏មានគេស្គាល់ច្រើន តាមរយៈការសម្ដែងក្នុងបទចម្រៀងជាច្រើនរបស់តារាចម្រៀង ព្រាប សុវត្ថិ ពិសេសលោកក៏បានលេចមុខសម្ដែងក្នុងរឿងកុនជាច្រើនផងដែរកាលជំនាន់នោះ។

នាយ ព្រែក
នាយ ព្រែក

៥.សុភ័ក្រ កុសុម៉ា 

តារាស្រីពូកែកំប្លែងស្ងួតរូបនេះ ក៏មានឈ្មោះល្បីល្បាញខាងចម្រៀងតាំងពីតូចដែរ។

សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា 

៦.នាយ ចឺម

កាលពីក្មេង នាយ ចឺម ល្បីខាងលេងកំប្លែង តែមកដល់សព្វថ្ងៃ លោកងាកមកច្រៀងវិញ ហើយក៏កាន់តែល្បីខ្លាំងលើសមុន អ្នកណាក៏ស្គាល់រូបលោក។

នាយ ចឺម
នាយ ចឺម

៧.នីកូ

តារាចម្រៀង នីកូ មិនត្រឹមតែសង្ហា ច្រៀងពិរោះ ពិសេសលោកក៏បានលេចមុខសម្ដែងក្នុងរឿងតាំងពីក្មេងតែម្ដង។ ដោយក្នុងនោះលោកបានដើរតួក្នុងរឿងជាច្រើន ដូចជារឿង «ចៅស្រទាប់ចេក» ជាដើម។

នីកូ
នីកូ
សុភ័ក្រ កុសុម៉ាវ៉ាន់ នីឡានីកូនាយចឺមនាយ ព្រែកឡោម លក្ខិណាលី​ ចាន់សីហា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T