(ភ្នំពេញ)៖ តារាចម្រៀង និងជាពិធីករប្រចាំស្ថានីយទូរទស្សន៍ MYTV និង បាយ័ន កញ្ញា សុភ័ក្រ កុសុម៉ា ក្នុងឆ្នាំ ២០១៧ នេះ ហាក់ដូចជាមានទីផ្សារខ្លាំង ដោយមានសន្ទុះនៃការគាំទ្រពីទស្សនិកជនយ៉ាងសម្បើម ព្រមទាំងថ្មីនេះ នាងមានឪកាស ចេញទៅប្រទេសជប៉ុនទៀតផង។

ជាការពិតណាស់ ការហោះហើរឆ្លងប្រទេសរបស់ពិធីការិនីសម្ដីចាក់ទឹកមិនលិច សុភ័ក្រ កុសុម៉ា លើកនេះ គឺដើម្បីចូលរួមសម្ដែង ក្នុងកម្មវិធី ប្រគំតន្រ្ដីសប្បុរសធម៌ នៅប្រទេសជប៉ុន ដោយក្នុងនេះឃើញមានវត្តមានតារាល្បីៗ ប្រចាំប្រទេសកម្ពុជាជាច្រើនផងដែរ រួមមាន កញ្ញា សួស រត្ថា លោកអ៊ុ សុផាន និង រង្ស តារារតនា ជាដើម។

កម្មវិធីសប្បុរសធម៌ ដែលមានតារាខ្មែរចូលរួមជាច្រើននេះ គឺក្នុងគោលបំណង ប្រមូលបច្ច័យយកទៅ កសាងវត្តខ្មែរសាមគ្គី នៅប្រទេសជប៉ុន ដែលបច្ចុប្បន្នកំពុងសាងសង់។ អ្វីដែលពិសេសនោះ កម្មវិធីមានពីរលើកគឺ៖ លើកទី១ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ និង លើកទី២ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ទីកន្លែងនៅ Keyaki Kaikan វត្តខ្មែរសាមគ្គីនៅប្រទេសជប៉ុន ខ្មែរជប៉ុន។

យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា កញ្ញា សុភ័ក្រ កុសុម៉ា ទោះបីជាការងារក្នុងស្រុកមាន ការមមាញឹកយ៉ាងណាក៏ដោយ ក៏នាងមានចិត្តសប្បាយរីករាយក្នុងការទៅចូលរួម ការប្រគំតន្រ្ដីសប្បុរសធម៌ នៅក្រៅប្រទេសដែរ។ ទាំងនេះ បានធ្វើឲ្យមហាជន ជាពិសេសទាំងគាំទ្រមានការរំភើបសប្បាយ រីករាយចំពោះទឹកចិត្តរបស់នាងយ៉ាងខ្លាំង៕

តារាចម្រៀង និងជាពិធីករប្រចាំស្ថានីយទូរទស្សន៍ MYTV និង បាយ័ន កញ្ញា សុភ័ក្រ កុសុម៉ា ក្នុងឆ្នាំ ២០១៧ នេះ ហាក់ដូចជាមានទីផ្សារខ្លាំង ដោយមានសន្ទុះនៃការគាំទ្រពីទស្សនិកជនយ៉ាងសម្បើម ព្រមទាំងថ្មីនេះ នាងមានឪកាស ចេញទៅប្រទេសជប៉ុនទៀតផង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា