(ភ្នំពេញ)៖ តារាចម្រៀងសំឡេងផ្អែម ទឹកមុខមានមុនស្នេហ៍ កញ្ញា សុគន្ធ និសា ត្រូវបានទស្សនិកជនជាច្រើន ចាត់ទុកថា ជាតារាស្រីមួយដួងមានសម្រស់ស្រស់ស្អាត សាច់សខ្ចី រីឯសំឡេងវិញមានទឹកដមយ៉ាងស្រទន់ ធ្វើឲ្យទស្សនិកជនលង់នឹងសំឡេងដ៏ផ្អែមរបស់នាងគ្រប់គ្នា។ តែយ៉ាងណាមិញ មួយរយៈនេះទស្សនិកជន សង្កេតឃើញថា តារាស្រីញញឹមស្រស់រូបនេះ ហាក់ដូចជាមានរឿងរ៉ាវអ្វីក្នុងចិត្ត ដោយសារតែឃើញមានបង្ហោះសារប្លែកៗ ធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្រ ងឿងឆ្ងល់គ្រប់គ្នា។

ជាការពិត បើយោងតាមផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ កញ្ញា សុគន្ធ និសា បានសរសេរថា «ផុតមួយថ្ងៃទៀតហើយ ជីវិត គឺតែប៉ុណ្ណឹងឯង មើលពីម្សិលថាថ្ងៃនេះពិបាកខ្លាំងហត់ខ្លាំង តែទោះពិបាកប៉ុណ្ណាក៏មិនដែលថា ឆ្លងមិនផុតទេរៀនរស់កុំខ្លាចថ្ងៃស្អែក បើសិនជាខ្លាចសាករាប់ទៅមើលថាយើងឆ្លងផុតម្សិលមិញប៉ុន្មានដងហើយរាប់ទៅនឹងដឹងថា ស្អែករាប់ពាន់ដងទៀតក៏គ្មានអ្វីគួរឲ្យខ្លាចដែរ»។

កញ្ញា សុគន្ធ និសា បានបន្ដទៀតថា «សប្បាយចិត្តចុះ ទោះពេលខ្លះកំពុងធ្វើរឿងដែលមិនចង់ធ្វើវាមិនសប្បាយ តែព្យាយាមគិតថា នឹងខំធ្វើវាឲ្យហើយ ដើម្បីធ្វើរឿងដែលយើងចង់ធ្វើវិញពេលនោះនឹងសប្បាយចិត្តហើយ»។

គួរឲ្យដឹងថា ទស្សនិកជនមិនទាន់ជ្រាបច្បាស់នៅឡើយទេ ថាសារទាំងនេះចេញពីបេះដូងពិតរបស់ កញ្ញា សុគន្ធ និសា ដែលនាងកំពុងមានរឿងអ្វីពិបាកចិត្ត ឬក៏គ្រាន់តែ ជាអត្ថន័យក្នុងបទចម្រៀង និងរឿងភាគដែលនាងកំពុងនឹងថតនោះទេ។ ទោះបីជាយ៉ាងណា ទស្សនិកជន គត់សំគាល់ថា កញ្ញា សុគន្ធ និសា នៅតែញញឹមជានិច្ច មិនថាពេលនាងសប្បាយចិត្តឬពិបាកចិត្តឡើយ៕

តារាចម្រៀង សុគន្ធ និសា
តារាចម្រៀង សុគន្ធ និសា
សុគន្ធ និសា ហាក់ដូចជាមានរឿងរ៉ាវអ្វីក្នុងចិត្ត ដោយសារតែឃើញមានបង្ហោះសារប្លែកៗ ធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្រ ងឿងឆ្ងល់គ្រប់គ្នា
សាររបស់ សុគន្ធ និសា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា