(ភ្នំពេញ)៖ ពិធីការិនី និង តារាសម្ដែងញញឹមស្រស់ មានមន្តស្នេហ៍ កញ្ញា ណាក់ ស្រីណា បានធ្វើឲ្យទស្សនិកជនជាច្រើន លង់នឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង ព្រោះសក្តិសមជានារីខ្មែរ ក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ ឆ្នាំ ២០១៧នេះ។

តារាសម្ដែង ដែលជាតួឯកក្នុងរឿង «មរតចុកឈាម» រូបនេះ បានគ្រងសម្លាក់បំពាក់កូនក្រមុំជាច្រើន ដោយមើលទៅពិតជាស្រស់ស្អាត សមជានារីខ្មែរមែនទែន ព្រោះបានបង្ហាញនូវភាពទន់ភ្លន់ សុភាពរាបសារ រួមទាំងសម្រស់ប្រិមប្រិយពីធម្មជាតិទៀងផង។

ជាការពិតណាស់ កញ្ញា ណាក់ ស្រីណា មានទេពកោលស្យយ៉ាងច្រើន ដោយក្នុងនោះនាងមិនត្រឹមតែជាពិធីការិនី ដ៏មានសំនួនវោហារសព្ទ យ៉ាងក្បោះក្បាយ ប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ

ថែមទាំងធ្វើជាតារាសម្ដែង យ៉ាងមានប្រជាប្រិយភាពទៀតផង ដោយនាងបានធ្វើឲ្យតួឯក ក្នុងរឿងភាគជាច្រើនកន្លងមក។

លើសពីនេះ ដោយសារតែសម្រស់ពីធម្មជាតិ នាងត្រូវបានក្រុមហ៊ុនសំអាងការមួយចំនួន ទាក់ទងថតស្ពតអាពាហ៍ពិពាហ៍ និងបង្ហាញម៉ូដសម្លៀកបំពាក់ ក្នុងវិធីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ កាលពីថ្ងៃទី០៥-០៦ ខែសីហា ឆ្នាំ២០១៧ថ្មីនេះ។

ទោះបីជាយ៉ាងណាក្ដី ទស្សនិកជនសង្កេតឃើញថា កញ្ញា ណាក់ ស្រីណា ដូចជាមានភាពមមាញឹកនឹង ការងារជាអ្នកសិល្បៈដល់ហើយ ចំណែកឯសម្រស់របស់នាង នៅតែស្អាតដដែល បើទោះបីជា ចុះទៅតាមបណ្ដាខេត្តនានា ត្រូវកម្ដៅថ្ងៃក៏ដោយ។

ពិធីការិនី និង តារាសម្ដែងញញឹមស្រស់ មានមន្តស្នេហ៍ កញ្ញា ណាក់ ស្រីណា
តារាសម្ដែង ដែលជាតួឯកក្នុងរឿង «មរតចុកឈាម» រូបនេះ បានគ្រងសម្លាក់បំពាក់កូនក្រមុំជាច្រើន ដោយមើលទៅពិតជាស្រស់ស្អាត សមជានារីខ្មែរ
ដោយសារតែសម្រស់ពីធម្មជាតិ នាងត្រូវបានក្រុមហ៊ុនសំអាងការមួយចំនួន ទាក់ទងថតស្ពតអាពាហ៍ពិពាហ៍ និងបង្ហាញម៉ូដសម្លៀកបំពាក់ ក្នុងវិធីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ កាលពីថ្ងៃទី០៥-០៦ ខែសីហា ឆ្នាំ២០១៧ថ្មីនេះ
កញ្ញា ណាក់ ស្រីណា គ្រងឈុតកូនក្រមុំ
កញ្ញា ណាក់ ស្រីណា គ្រងឈុតកូនក្រមុំ
កញ្ញា ណាក់ ស្រីណា មានទេពកោលស្យយ៉ាងច្រើន ដោយក្នុងនោះនាងមិនត្រឹមតែជាពិធីការិនី ដ៏មានសំនួនវោហារសព្ទ យ៉ាងក្បោះក្បាយ ប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងធ្វើជាតារាសម្ដែង យ៉ាងមានប្រជាប្រិយភាពទៀតផង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា