សិង្ហបុរី៖ ពិធីការិនីអ្នកនាង ចាន់ កែវនិមល និងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា សឹងដូចបងប្អូនបង្កើតទៅហើយ ។

សកម្មភាពអ្នកទាំងពីរ ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ពិសេស និមល ដែលប្រិយមិត្តតែងឃើញពិធីការិនីរូបនេះ ឈរលើឆាកកម្មវិធីធំៗជាច្រើន ដោយសារទេពកោសល្យក្នុងការនិយាយ ដែលពោរពេញដោយ ភាពទាក់ទាញរបស់អ្នកនាង។

មិនចាញ់គ្នាដែរ ម្ចាស់បទ«មួយម៉ាត់បែកពីរម៉ាត់បែក» កញ្ញា ឱក សុគន្ធកញ្ញា នៅតែឈរលើទីផ្សារមុខគេក្នុងវិស័យចម្រៀង ទោះបីមានការប្រជែងខ្លាំងយ៉ាងណាក៏ដោយ។

ចំពោះជីវិតឯកជន តារាទាំងពីរនេះ ហាក់មាននិស្ស័យនឹងគ្នាណាស់ ព្រោះថ្មីៗនេះពួកគេក៏មានដំណើរកម្សាន្ត ទៅលេងសិង្ហបុរីរួមគ្នា ជាលក្ខណៈគ្រួសារ នេះបើតាមគណនីដែលពួកគេបានបង្ហោះ។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ អ្នកទាំងពីរបានតុបតែងខ្លួន និងលេងស្ទីលតែមួយ ដែលមើលទៅពិតជាស្រស់ស្អាតប្លែកភ្នែកមែនទែន៕

ចង់ដឹងថា និមល និងកញ្ញា ណាត់គ្នាលេងស្ទីលតែមួយឬយ៉ាងណា? តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

និមល និងកញ្ញា ណាត់គ្នាលេងស្ទីលតែមួយ ពេលទៅលេងសិង្ហបុរី
និមល និងកញ្ញា ណាត់គ្នាលេងស្ទីលតែមួយ ពេលទៅលេងសិង្ហបុរី
និមល និងកញ្ញា ណាត់គ្នាលេងស្ទីលតែមួយ ពេលទៅលេងសិង្ហបុរី
និមល និងកញ្ញា ណាត់គ្នាលេងស្ទីលតែមួយ ពេលទៅលេងសិង្ហបុរី
និមល និងកញ្ញា ណាត់គ្នាលេងស្ទីលតែមួយ ពេលទៅលេងសិង្ហបុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល