ភ្នំពេញ៖ រឿងវិកលចរិត ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺម្ចាស់ផលិតកររឿងនេះ នឹងដកប្រាក់ ១ដុល្លាររាល់តម្លៃសំបុត្រកុននីមួយៗ ដើម្បីជួយដល់កុមារនៅក្នុងកម្ពុជា។

នេះបើតាមទំព័រហ្វេសប៊ុក មាតុចក្រហ្វីលម៍ Meatochak Film បានឲ្យដឹងថា៖ «ដើម្បីតបស្នងសងគុណដល់ប្រជាជាតិខ្ញុំ! ដើម្បីអបអរសាទររឿងវិកលចរិតចាក់បញ្ចាំង ៣ប្រទេសព្រមគ្នាខ្មែរថៃឡាវ! រាល់តម្លៃសំបុត្រ ១សន្លឹកទូទាំងបីប្រទេសនឹងដកចំនួន១ដុល្លារ! ជួយដល់កុមារកំព្រានិងក្មេងៗបាត់បង់សតិនៅកម្ពុជា!»។

គួរឲ្យដឹងថា រឿងវិកលចរិតនេះ នឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃទី៣ ខែសីហា និងចាក់រួមគ្នាបីប្រទេស ខ្មែរ ថៃ និងឡាវ ដូចនេះសូមបងប្អូនទាំងក្នុង និងក្រៅប្រទេសទៅចូលរួមទស្សនាទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យភាពយន្ដខ្មែរ ក៏ដូចជាជួយដល់ កុមារកំព្រានិងក្មេងៗបាត់បង់សតិនៅកម្ពុជា ផងដែរ៕

ភាពយន្តខ្មែររឿងវិកលចរិត
ភាពយន្តខ្មែររឿងវិកលចរិត
ភាពយន្តខ្មែររឿងវិកលចរិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]