ភ្នំពេញ៖ ថ្មីៗនេះលោក G-Devith បានចុះកុងត្រា ធ្វើទូតសុឆន្ទះ អោយផលិតផល ភេសជ្ជៈប៉ូវកំលាំងពីប្រទេសកូរ៉េ ដែលមានឈ្មោះថា G Park Energy Drink កាលពីយប់ថ្ងៃទី ១៥ ខែកក្កដានេះ។

លោក គន គារី ប្រធានផ្នែកទីផ្សារភេសជ្ជៈប៉ូវកំលាំង G Park ប្រចាំប្រទេសកម្ពុជាបានអោយដឹងថា៖ ដោយសារតែ G Park ជាភេសជ្ជៈប៉ូវកំលាំងសំរាប់យុវ័យសម័យថ្មី និងមានសំបកវិចខ្ចប់ឌីស្សាញបែប DJ អ្នកចាក់ភ្លេង ហើយតារារ៉េប (Music DJ and Rapper) ខណៈពេលលោក G-Devith ដែលជាតារារ៉េប និងនិពន្ធបទចម្រៀងមានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវ័យសម័យថ្មី បែបនេះហើយទើបលោកសម្រេចចិត្តយក លោក G-Devith មកធ្វើជាទូតសុឆន្ទះ (Brand Ambassador) អោយ G Park តែម្តង។

Brand Ambassador G Park លោក G-Devith បានបញ្ចេញអារម្មណ៍ពិតថា នេះជាលើកទី១ហើយដែលលោកបានធ្វើទូតសុឆន្ទះ ដើម្បីផ្សព្វផ្សាយអោយផលិតផល ហើយលោកមានអារម្មណ៍ សប្បាយចិត្តនូវផលិតផល ដែលលោកបានធ្វើជាអ្នកតំណាងផ្សព្វផ្សាយនេះ។

គួរបញ្ជាក់ផងដែរ G Park គឺជាភេសជ្ជៈប៉ូវកំលាំងពិសេសពីប្រទេសកូរ៉េ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ មានវីតាមិន C, B2, B6 និង តូរីន ជំនួយខួរក្បាល ស្មារតី បង្កើតអារម្មណ៍ស្រស់ស្រាយសប្បាយចិត្ត។ G Park បានចាប់ផ្តើមចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។  

លោក G-Devith ក្លាយជាទូតសុឆន្ទះ តំណាងអោយភេសជ្ជៈប៉ូវកំលាំងម៉ាក G Park Energy Drink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត