ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគាំទ្រសង្កេតថា ស្នេហារវាងកំពូលតារាចម្រៀងស្រី ពេជ្រ សោភា និង តារាសម្តែងប្រុស លោក ឆឹម សក្កដា កាន់តែផ្អែមល្អែមឡើងជាលំដាប់ ដែលពេលខ្លះក៏ធ្វើឲ្យអ្នកគាំទ្រ លួចសរសើរពីទំនាក់ទំនងដ៏រឹងមាំ របស់អ្នកទាំងពីរថែមទៀតផង។

ពេជ្រ សោភា និង ឆឹម សក្កដា

តួយ៉ាង កាលពីម្សិលមិញនេះ តារាស្រីពេជ្រ សោភា ក៏ស្រាប់តែធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលមិនស្ទើរនោះទេ ជាមួយនឹងរូបថតមួយសន្លឹក ដែលនាងបានបង្ហោះនៅលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់នាង។

ជាការពិតណាស់ រូបភាពដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនេះ គឺជារូបភាព ដែលអ្នកនាង ពេជ្រ សោភា ស្លៀកឈុតតែងមង្គលការ របស់ប្រពៃណីខ្មែរ ជាមួយនឹង មិត្តប្រុសសំណព្វចិត្ត លោក ឆឹម សក្កដា

ដោយរូបភាពមួយសន្លឹកនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសង្ស័យថា ជារូបថតមង្គលការរបស់អ្នកទាំងពីរ។ ប៉ុន្តែមិនថាយ៉ាងណា យើងនៅមិនទាន់បានដឹងនៅឡើយនោះទេ ថារូបនេះគឺជាការថតលេងៗរបស់អ្នកទាំងពីរ ឬក៏ជារូបមង្គលការមែនទែននោះទេ។ ប៉ុន្តែអ្នកគាំទ្រក៏សង្ឃឹមថានឹងបានឮដំណឹងល្អៗ ពីអ្នកទាំងពីរឆាប់ៗនេះផងដែរ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះរូបថតមួយសន្លឹកនេះ? 

ពេជ្រ សោភា នឹង មិត្តប្រុសស្លៀកឈុតតែងមង្គលការរបស់ប្រពៃណីខ្មែរ
ពេជ្រ សោភា និង ឆឹម សក្កដា
ពេជ្រ សោភា និង ឆឹម សក្កដា
ពេជ្រ សោភា និង ឆឹម សក្កដា
ពេជ្រ សោភា និង ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា