ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី ពេជ្រ សោភា តាំងពីនាងប្រកាសរឿងស្នេហ៍ជាមួយកម្លោះសង្ហា លោក ឆឹម សក្កដា ជាផ្លូវការមក មួយរយៈនេះ អ្នកគាំទ្រក៏ចាប់អារម្មណ៍ឃើញថា ការតុបតែងខ្លួនរបស់តារាស្រីរូបនេះ ហាក់បីដូចជាមានការផ្លាស់ប្តូរច្រើន បើនិយាយឲ្យចំទៅគឺនាងចូលចិត្តតុបតែងខ្លួន បែបយុវវ័យ Cute Cute ដែលខុសប្លែកជាងកាលពីលើកមុនច្រើន។

ពេជ្រ សោភា ជាមួយមិត្តប្រុសបណ្តូលចិត្ត ឆឹម សក្កដា

ដោយឡែក កាលពីថ្មីៗនេះផងដែរ អតីតកូនក្រុមសំណព្វចិត្តរបស់ តារាស្រី ពេជ្រ សោភា នៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ក៏បានលាន់មាត់ពីសម្រស់ខុសប្លែក របស់អ្នកនាង ពេជ្រ សោភា ផងដែរ។

ខាងក្រោមនេះ គឺជាការលើកឡើងរបស់ សាន ស្រីឡៃ៖

«អត់ដឹងហេតុអីទេជួបបងលើកនេះ មានអារម្មណ៍ថាចង់អោបបងអោយណែន ហើយចង់ប្រាប់ថា ខ្ញុំនឹកបងស្រលាញ់បងណាស់បងស្រី ឃើញថាតាំងពីរមានស្នេហាមក បងស្អាតប្លែកជាងមុនឆ្ងាយណាស់ សំខាន់បងស្រីពូកែគ្រប់យ៉ាង សែនស្រលាញ់អ្នកទាំងពីរ បងទាំងពីរតែងតែមានបំណងល្អ មកលើក្មេងស្រីម្នាក់នេះ រហូតជូនពរអ្នកទាំងពីរ ក្លាយជាគូស្នេហ៍100ឆ្នាំ ដែលគួរអោយច្រណែនជាងគេបំផុត...»៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះសម្រស់នាពេលបច្ចុប្បន្ន របស់កំពូលតារាចម្រៀង ពេជ្រ សោភា? 

ពេជ្រ សោភា ជាមួយនឹង អតីតកូនក្រុម សាន ស្រីឡៃ
ពេជ្រ សោភា ជាមួយមិត្តប្រុសបណ្តូលចិត្ត ឆឹម សក្កដា
ពេជ្រ សោភា ជាមួយមិត្តប្រុសបណ្តូលចិត្ត ឆឹម សក្កដា
ពេជ្រ សោភា ជាមួយមិត្តប្រុសបណ្តូលចិត្ត ឆឹម សក្កដា
ពេជ្រ សោភា ជាមួយមិត្តប្រុសបណ្តូលចិត្ត ឆឹម សក្កដា
ពេជ្រ សោភា ជាមួយមិត្តប្រុសបណ្តូលចិត្ត ឆឹម សក្កដា
តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា