ភ្នំពេញ៖ តារាកំប្លែងវ័យចំណាស់ លោកយាយ ណយ សំណាង ដែលលោកយាយ បានបម្រើឲ្យវិស័យសិល្បៈនិងវប្បធម៌ខ្មែរ អស់រយៈពេល៦២ឆ្នាំមកហើយ ពោលគឺលោកយាយបានចូលប្រឡូកវិស័យសិល្បៈ តាំងពីលោកយាយមានអាយុ១១ឆ្នាំ មកម៉្លេះ។

នេះបើយោងតាមការលើកឡើង របស់លោក អ៊ឹម ជីវ៉ា ដែលលោកបានចុះសួរសុខទុក្ខ លោកយាយ ណយ សំណាង កាលពីថ្មីៗនេះ បានឲ្យដឹងថា លោកយាយ មានកូនចំនួនពីររូប ប៉ុន្តែកូនប្រុសមួយរូបបានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយលោកយាយ ណាង មានចៅរហូតទៅដល់៦នាក់ឯណោះ ដែលជាបន្ទុករបស់លោកយាយ តែលោកយាយ ណយ សំណាង ក៏មានកូនប្រុសម្នាក់ ឈ្មោះវណ្ណា ស័ក្ត ជាតារាចម្រៀង បានជួយសម្រាលបន្ទុកបានមួយកម្រិត ។

លោយាយ ណយ សំណាង ជាមួយនឹងកូនប្រុស គឺលោក ឈ្មោះវណ្ណា ស័ក្ត
លោកយាយ ណយ សំណាង នាពេលបច្ចុប្បន្ន

យ៉ាងណាមិញ ដោយសារតែបច្ចុប្បន្ននេះ លោកយាយ ណយ សំណាងកាន់តែមានវ័យជរាទៅៗ និងមានក្តីបារម្ភពីកូនចៅតូចៗ លោកយាយក៏បានទុកនូវ បណ្តាំចុងក្រោយរបស់លោកយាយ ដោយបានផ្តាំមកដល់ក្រុមការងារ និងបងប្អូនទាំងអស់គ្នាថា «បើអត់ពីលោកយាយទៅ សូមបងប្អូនទាំងអស់ជួយមើលចៅទាំង៦នាក់របស់គាត់ផង»។

ដោយបណ្តាំរបស់លោកយាយ ធ្វើឲ្យមហាជន អាណិតខ្លោចចិត្ត ចំពោះតារាបម្រើសិល្បៈខ្មែរជាង៦០ឆ្នាំ និងបន្សល់ទុកនូវស្នាដៃជាច្រើន ដូចជាលោកយាយជាខ្លាំង។ ហើយពួកគេ ក៏សូមជូនពរឲ្យលោកយាយ ណយ សំណាង មានសុខភាពមាំមួន និងជាពីជំងឺ៕ 

អ៊ឹម ជីវ៉ាបានចុះសួរសុខទុក្ខ លោកយាយ ណយ សំណាង
អ៊ឹម ជីវ៉ាបានចុះសួរសុខទុក្ខ លោកយាយ ណយ សំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណយ សំណាង