ទុក្ខជាន់ទុក្ខ! ក្រោយសះស្បើយពីកូវីដ យាយណយ សំណាង បែរជា មានបញ្ហាសុខភាពបន្ថែម

//s9.kh1.co/f9/f9252a0cb0f6bdf0c76eeecc07de6f5ec947045b.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យអាណិតខ្លាំងណាស់ ក្រោយសះស្បើយពីកូវីដ យាយ ណយ សំណាង បែរជា ជួបបញ្ហាសុខភាពបន្ថែម ដោយមាន ស្មារតីមិននឹងនរ

រាជធានីភ្នំពេញ ៖ គ្រាន់តែទទួលដំណឹង លោកយាយ ណយ សំណាង វីរៈសិល្បករជើងចាស់ម្នាក់នេះ សះស្បើយពីជំងឺកូវីដ១៩ ភ្លាមនោះ មហាជនពិតជា សម្តែង ការពេញចិត្តជាខ្លាំងឥតឧបមា ក៏ព្រោះអាយុច្រើនហើយ មានសុខភាពមិនសូវមាំមួនថែមទៀត តែលោកយាយ នៅអាចយកឈ្នះជំងឺកាចសាហាវមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែល កាន់តែអាណិតថែមទៀតនោះ គឺបន្ទាប់ពីសះស្បើយពីកូវីដ លោកយាយ ណយ សំណាង បែរជាមានបញ្ហាសុខភាពបន្ថែម ដោយរូបគាត់ មានអាការៈបែបនេះ មុននឹងចេញពីមណ្ឌលព្យាបាលកូវីដ ប៉ុន្តែពេលនោះ លោកយាយបានសះស្បើយពីកូវីដរួចហើយ នេះបើតាម សម្តីកូនប្រុសលោកយាយគឺ លោក វណ្ណា ស័ក្តិ បានបញ្ជាក់។

ជាងនេះទៅទៀត លោកយាយចាប់ផ្តើម មានស្មារតីវង្វេងវង្វាន់ មិនសូវនឹងនរដូចមនុស្សធម្មតា ពោលគឺមិនដូចពីមុន មិនតែប៉ុណ្ណោះ នៅនិយាយមិនច្បាស់ថែមទៀតផង ដោយក្នុងនោះ កូនប្រុសប្រាប់ថា គ្រូពេទ្យថា នេះអាចបណ្តាលមកពី ការប៉ះពាល់នឹងសរសៃប្រសាទ អាចមកពីលោកយាយ តក់ស្លុតខ្លាំងពេកពេលដឹងខ្លួនកើតកូវីដ ឫក៏ឃើញទិដ្ឋភាពក្នុងមន្ទីរពេទ្យ ដែលត្រូវមានអ្នកស្លាប់បន្តបន្ទាប់។

ជាមួយគ្នានេះ លោក វណ្ណា ស័ក្តិ ទម្លាយប្រាប់ថា ក្នុងបន្ទប់សង្គ្រោះបន្ទាន់ មនុស្សចាស់ជាច្រើន ត្រូវបានសម្រាកព្យាបាល តែដោយសារ អាយុម្នាក់ៗច្រើនពេក ហើយបូករួមទាំងសុខភាពមិនមាំមួន រូបលោក ស្លុតអារម្មណ៍ម្តងៗ ក្រោយឃើញ សពត្រូវលើកចេញជា រឿយៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោកយាយ ណយ សំណាង
  លោកយាយ ណយ សំណាង
  លោកយាយ ណយ សំណាងនិង កូនប្រុស
  លោកយាយ ណយ សំណាងនិង កូនប្រុស
  លោកយាយ ណយ សំណាងនិង កូនប្រុស
  លោកយាយ ណយ សំណាងនិង កូនប្រុស
  លោកយាយ ណយ សំណាងនិង កូនប្រុស
  លោកយាយ ណយ សំណាងនិង កូនប្រុស
លោក វណ្ណា ស័ក្តិ
លោក វណ្ណា ស័ក្តិ

ប្រភព ៖ សិល្បករកម្ពុជា

ណយ សំណាងវណ្ណា ស័ក្ត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T