ភ្នំពេញ៖ ផលិតកម្មហង្សមាស គឺជាផលិតកម្មធំមួយ ដែលបានប្រមូលផ្ដុំ នូវតារាថ្មីចាស់ជាច្រើន ដែលម្នាក់ៗពោរពេញដោយទេពកោសល្យ មិនថាតារាប្រុសឬស្រី។

តែបើយើងចាប់អារម្មណ៏ មួយរយៈចុងក្រោយនេះ ក្រោយពីផលិតកម្មបានបញ្ចប់កម្មវិធីលំដាប់ពិភពលោកពីរធំៗនោះ ( The voice Cambodia & Cambodia Idol ) ខាងផលិតកម្មបានយក បេក្ខជនឆ្នើមជាច្រើនមកធ្វើជាអ្នកចម្រៀងក្នុងទ្រនំខ្លួន។

ដោយឡែក បើយើងនិយាយពីតារាស្រីវិញ ក្នុងនោះ មានដូចជា រ៉េត ស៊ូហ្សាណា ឈីន រតនៈ កែវ សុបញ្ញា សាន ស្រីឡៃ ប៉ាច គីមមួយ និងចុងក្រោយគឺ ឈិន ម៉ានិច្ច។

អ្វីដែលគួរឲ្យកត់សម្គាល់ នោះគ្រប់ពេជ្រទាំង៦ដួង របស់ហង្ស មាស សុទ្ធសឹងតែជាតារាស្រី ដែលមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ គ្រប់បទចម្រៀងដែលខ្លួនបានច្រៀង រមែងបានការគាំទ្រ មិនចាញ់តារាចាស់ក្នុងផលិតកម្មប៉ុន្មានទេ។

មួយវិញទៀត បើពិនិត្យមើលលើសម្រស់វិញ ម្នាក់ៗរឹតតែស្រស់ស្អាតមិនចាញ់តារាបរទេសឡើយ៕

ចុះប្រិយមិត្តយល់ថា គ្រប់ពេជ្រទាំង៦ដួងរបស់ផលិតកម្ម ហង្សមាស ពិតជាមាន ទេពកោសល្យ និងមានសម្រស់គួរឲ្យទាក់ទាញដែរឬអត់? ហើយតារាពន្លកថ្មីមួយណា ដែលជា Idol របស់អ្នក? 

រ៉េត ស៊ូហ្សាណា
ប៉ាច គឹមមួយ
ឈីន រតនៈ
សាន ស្រីឡៃ
កែវ សុបញ្ញា
ឈិន ម៉ានិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ